ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបនិងឃា.ត់ខ្លួនជនសង្ស័យ០១នាក់ករណី នេសាទដោយប្រើឧបករណ៍ឆក់ (ឆក់ត្រជាក់)

10

ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ២០២២​ នេះ​ លោក អុិត​ សុធា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង​ ដឹកនាំកម្លាំង​ផ្ទាល់​ និងមានការចូលរួមពីលោក​ តាត​ សីហាក់​ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង​  និងមន្ត្រីរដ្ឋបាលជលផលចុះបង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យ០១នាក់​ពាក់ព័ន្ធករណី នេសាទដោយប្រើឧបករណ៍ឆក់ (ឆក់ត្រជាក់)​ ។

ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វេីឡេីង​នៅចំណុច​មាត់ទន្លេក្នុងភូមិចុងកោះ​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ​ ឈឿង រដ្ឋា ហៅ រ័ត្ន​ ​ភេទប្រុស​  ជនជាតិខ្មែរ​  ដោយជនសង្ស័យបានប្រព្រឹត្តបទល្មេីស​ នេសាទ​ ដោយប្រេីឧបករណ៍ឆក់(ឆក់ត្រជាក់)កាលពីថ្ងៃទី២២ ខែមីនា ២០២២ វេលាម៉ោង ៦យប់ ស្ថិតនៅចំណុចកោះក្របី ចុងភូមិវៀតណាម ភូមិ កណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

ខណ:កំពុងធ្វេីសកម្មភាព​ សមត្ថកិច្ចជំនាញជលផលបានដេញចាប់ប្រផាប់ប្រភីងជាញឹកញាប់ ប៉ុន្តែបុគ្គលនេះតែងតែរត់គេចខ្លួនបាត់រហូត ដោយសារតែជនសង្ស័យប្រើប្រាស់កាណូតបាឡាស្មាច់ និងមានម៉ាស៊ីន០៦ ដែលធ្វើ ឱ្យសមត្ថកិច្ចជំនាញជលផលដេញចាប់មិនបានឡើយ។

ក្នុងការបង្ក្រា​ប​ និងឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ សមត្ថកិច្ចចាប់យកវត្ថុតាងបទល្មេីសជាក់ស្តែងមានឧបករណ៍ឆក់មួយកំប្លេ​ និងបាឡាស្មាច់ល្បឿនលឿនមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ​ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច​ កសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី​ ៕