ព្រោះតែទំនា..ស់នូវពាក្យស..ម្តីលោកប្ដីដែលជាមេប៉ុស្តិ៍ឃុំព្នៅទី១ បានបា..ញ់.សម្លា..ប់ប្រពន្ធចុងក្នុងថ្លុ.កឈា..មយ៉ា..ងអា.ណោច.អា.ធ័ម នៅស្រុកស៉ីធកណ្ដាល!!!

19

(ព្រៃវែង)៖ក្រោយពីលោកប្ដីដែលជាមេប៉ុស្តិ៍ឃុំព្នៅទី១ បានបាញ់សម្លាប់ប្រពន្ធចុងក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ដោយជនសង្ស័យដកកាំភ្លើងខ្លីបាញ់ប្រពន្ធចុងចំនួន៤គ្រាប់បណ្តាលឱ្យស្លាប់ក្រោយមានទំនាស់ពាក្យសម្តីពេលចេញពីកន្លែងផឹកស៊ី។

តាមប្រភពពីមន្រ្តីមូលដ្ឋានបានឱ្យដឹងថា ប្តីនិងប្រពន្ធចុងបានឈ្លោះប្រកែកគ្នាបន្តិចបន្តួចបែរជាធ្វើឱ្យប្តីមានតួនាទីជានាយប៉ុស្តិ៍រដ្ឋបាលផ្ទុះកំហឹងក៏ដកកាំភ្លើងខ្លីម៉ាកk៥៤ បាញ់ប្រពន្ធ

ចុងចំនួន៤គ្រាប់ តែផ្ទុះ២គ្រាប់ ត្រូវចំក្បាល ១គ្រាប់និងក១គ្រាប់បណ្តាលឱ្យស្ត្រីរូបនោះដួលស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅមុខវត្តផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងកាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២

ជនសង្ស័យឈ្មោះម៉ៅ សុវណ្ណហុង អាយុ៥៣ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលឃុំព្នៅទី១ នៅភូមិផាត់សណ្តោង ខេត្តព្រៃវែង ។

រីឯចំណែកស្រ្តីដែលស្លាប់ឈ្មោះសុខ មួយ អាយុ៥១ឆ្នាំនៅភូមិឃុំជាមួយគ្នា។

ក្រោយកើតហេតុជនសង្ស័យដែលបាញ់ប្រពន្ធក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល ដើម្បីបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់៕