ឯកឧត្តម សុខ ប្រសិទ្ធិ បានដឹកនាំក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ…

11

នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ ប្រសិទ្ធិ សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះអណ្តែត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានដឹកនាំក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ ចុះកិច្ចសន្យា រវាងការិយាល័យបោះឆ្នោត និងការិយាល័យបោះឆ្នោត ក្នុងមូលដ្ឋានឃុំរមេញចំនួន១៩ការិយាល័យ ប្រឡងប្រណាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមប្រធាន  បានជួយឧបត្ថម្ភថវិកាដល់ :

– ១០ភូមិ នៃឃុំរមេញ ១០០០ ដុល្លារ និង ២លានរៀល

– រដ្ឋបាលស្រុកកោះអណ្តែត ៤០ម៉ឺនរៀល

– រដ្ឋបាលឃុំរមេញ ២០ម៉ឺនរៀល

– ជូនដល់សមាជីកក្រុមប្រឹក្សាឃុំ ២ នាក់ ១០០ ដុល្លារ ដើម្បីព្យាបាលជំងឺ

– កងកម្លាំងនគរបាល ២០ម៉ឺនរៀល

– ប្រជាការពារ ១០ម៉ឺនរៀល

– សមាជិកបក្ស ស្រុក ឃុំ ភូមិ ៧៦នាក់ ១លាន ៥២ម៉ឺនរៀល

– ជំនួយការឃុំ ២នាក់ ៨ម៉ឺនរៀល

– ចំណាយផ្សេងៗ ៥៨ម៉ឺនរៀល

សរុបថវិកាចំនួន ១០០០ ដុល្លារ និង ៥,០៨០,០០០ រៀល ។