ប្រជាពលរដ្ឋប្រទះឃើញ គ្រា ប់ មី ន ប្រភេទ PMN 2 ចំនួន ១២គ្រាប់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

4

ខេត្តបន្ទាយមានជ័យ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ ដែល​ទទួលបាន​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មីនប្រភេទPMN2 ចំនួន ១២គ្រាប់ ស្ថិតនៅចម្ងាយ៥០ម៉ែត្រ ខាងជើងភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ម្សិលមិញនេះ​។

ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​នគរបាលស្រុកថ្មពួក បានឱ្យដឹងថា៖ ប្រជាពលរដ្ឋឈ្មោះ ណាប់ នឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជាកម្លាំងប្រជាការពារភូមិ នៅភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរលើផ្លូវទើបកសាងរួចដោយគម្រោងរបស់មន្ទីរអភិវឌ្ឍ ក៏ប្រទះឃើញគ្រាប់មីននៅក្នុងកេសពណ៌សចំនួន ១២គ្រាប់ មានគុណភាពប្រហែលជា៨០%  រួចបានរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកកឋិន បន្ទាប់មកយើងបានរាយការណ៍បន្តទៅក្រុមការងារបោសសម្អាតមីន (Hallo) ដើម្បីមានវិធានការបន្ត ។

មន្រ្តីជំនាញ​ បានបញ្ជាក់ថា៖ កាលពីកាយធ្វើផ្លូវនោះម្ចាស់គ្រឿងចក្រអែស្កាវ៉ាទ័រ មិនទាន់ប្រទះឃើញគ្រាប់មីននោះឡើយ លុះពេលដីច្រោះទើបឈ្មោះណាប់ នឿន ធ្វើដំណើរលើផ្លូវនោះក៏ប្រទះឃើញគ្រាប់មីននៅក្នុងកេសពណ៌ស ៕