ក្មេងទំនើ ង ២នាក់ផឹកស៊ីស្រវឹងធ្វើសកម្មភាពអុកឡុកដេញ គ ប់ និង វា យ កូនសិស្សលោកសង្ឃ

1

ខេត្តពោធិ៍សាត់ ៖ ក្មេងទំនេីង២នាក់ផឹកសុីស្រវឹងបានធ្វេីសកម្មភាពអុកឡុកដេញគប់និងវាយកូនសិស្សលោកសង្ឃបណ្តាលអោយត្រូវចំកូនសិស្ស លោកសង្ឃ០១នាក់រងរបួសស្រាល ករណីនេះកើតឡើងនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង កាលពីថ្ងៃពុធ២កើតខែជេស្ឋឆ្នាំខាល ចត្វាស័ក ពស២៥៦៦ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦និង៤០នាទី។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងបានឲ្យដឹងថាសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីលោកមេភូមិជ្រែង ថាមានជនសង្ស័យចំនួន០២នាក់បានផឹកសុីស្រវឹងចូលមកធ្វេីសកម្មភាពអុកឡុកដេញគប់និងវាយកូនសិស្សលោកសង្ឃនៅក្នុងបរិវេណវត្តមុន្នីឧត្តម(ទួលម្កាក់)ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនេីងចំនួន០២នាក់៖ ១–ឈ្មោះ មិត ម៉ៅ ហៅ(ក្អាត់)ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាស្តី ឃុំវាល ស្រុកកណ្ដៀង។ ២–ឈ្មោះ ស៊ុយ រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង។

 

ករណីដេញវាយនិងបង្ករអុកឡុកក្នុងវត្តមុន្នីឧត្តមនេះ ក្រុមក្មេងទំនេីងទាំងនេះបានយកដុំឥដ្ឋគប់ទៅលើព្រះសង្ឃនិងកូនសិស្សលោកដែលកំពុងនាំគ្នាធ្វើសួនផ្កាក្នុងវត្តបណ្តាលអោយត្រូវចំកូនសិស្សលោកសង្ឃ០១នាក់ឈ្មោះ នី រងរបួសស្រាល។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីបំពេញបែបបទតាមនីតិវិធី៕