ព្រោះតែហាមឃាត់ពីសំណាក់ឪពុកចុង រឿងនិយាយទូរស័ព្ទ កើតជាទំនា..ស់ពាក្យសំដី ឪពុកចុងបានប្រើប្រាស់ញ..ញួរដែកវា…យទៅលើកូនចុងរងរបួ..សធ្ងន់…

96

ខេត្តបាត់ដំបង ៖ នៅថ្ងៃ​សៅរ៍​ ២រោច​ ខែ​ផល្គុន ​ឆ្នាំឆ្លូវ ត្រីស័ក​ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី​១៩​ ខែ​មីនា​ ឆ្នាំ​២០២២​ វេ​លា​​ម៉ោង០១ និង ២០ នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​  ដល់លោកវរសេនី​យ៍ទោ​ ទឹម​ វិឆ័យ​ អធិការនគរបាលស្រុកសំពៅលូន ធ្វើការស្រាវជ្រាវដោយឃាត់​ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ឹម ស្រួច ភេទប្រុស អាយុ ៣៥ឆ្នាំ ភេទប្រុ​ស មានទីលំ​នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុក​ បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរ​បស់គ្រួសារជនរងគ្រោះរួចមក​ ដោយក្នុងនោះបានដក​ហូតញញួរដែកចំនួន០១ជាវត្ថុតាងផង។

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង​ប្រមាណ២២ និង ០៥នាទី នៅចំ​ណុច​ក្រុមទី១០ ភូមិអូស្ងាត់ ឃុំសន្តិ​ភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង ជនសង័្សយដែលជាឪពុកចុងរូបនេះ បានធ្វើសកម្មភាពយកញញួរដងដែក វាយទៅលើជនរងគ្រោះឈ្មោះ ហ៊ន ស្រីណា ភេទ​ស្រី អាយុ ១ ឆ្នាំ (ដែលត្រូវជាកូនចុង) រស់នៅក្នុងផ្ទះជាមួយគ្នា បណ្ដាលឱ្យរងរបួសក្បាលពីខាង​ក្រោយ​ និងមុខចំហៀងខាងស្តាំ (របួស​ធ្ងន់ធ្ងរ)​។

 

លោកវរសេនី​យ៍ទោ​ ទឹម​ វិឆ័យ​ អធិការនគរបាលស្រុកសំពៅលូន​ បានបញ្ជាក់ថា​ មូលហេតុឈានដល់ករណីហិង្សាដោយប្រេីប្រាស់ញញួរដែកបែបនេះ គឺឪពុកចុង​ បានស្តីបន្ទោសឱ្យជនរងគ្រោះជាកូនចុងនេះ​ ខណៈដែលគាត់ឃេីញ​កូនស្រីទូរស័ព្ទទំនាក់ទំនងជាមួយ (បុរស)​ ហេីយ​ការហាមឃាត់ពីសំណាក់ឪពុកចុងនេះមិនត្រូវបានទទួលយកពីកូនចុងនោះទេ​ ដែលជាហេតុ​នាំទៅដល់កេីតទំនាស់ពាក្យសំដីដាក់គ្នា​ ហេីយឪពុកចុងបានប្រេីប្រាស់ញញួរដែកនេះវាយទៅ​លេីកូនចំនួន០៤ញញួរ​ បណ្តាលឱ្យរងរបួសធ្ងន់​ធ្ងរត្រូវនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងនគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាម​នីតិវិធី​ច្បាប់៕