សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់មន្ត្រីពាក់ព័ន្ធឲ្យស្វែងរកមធ្យោបាយដើម្បីការបើកស្ថានទូតកម្ពុជានៅប្រទេសហុងគ្រីឡើងវិញ

9

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានជំរុញដល់មន្ត្រីពាក់ព័ន្ធឲ្យស្វែងរកមធ្យោបាយដើម្បីការបើកស្ថានទូតកម្ពុជានៅប្រទេសហុងគ្រីឡើងវិញថាដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចតេបានថ្លែងនៅក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំងដែលជាជំនួយពីប្រទេសហុងគ្រីចំនួនជាង ៥សែនដូស នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ ថា«ខ្ញុំសូមលើកទឹកចិត្តអោយមានការជំរុញនៃការបើកស្ថានទូតនៃប្រទេសទាំងពីរឡើងវិញ។ ដែលជាការបើកប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញនូវទំនាក់ទំនងការទូតកម្ពុជាហុងគ្រីឲ្យកាន់តែស៊ីជម្រៅនិងពេញលេញថែមទៀត»។

គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Péter Szijjártó បានបង្ហាញនូវបំណងចង់បើកស្ថានទូតហុងគ្រីនៅក្នុងប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីផ្អាកដំណើរការអស់រយៈពេល ២៥ឆ្នាំ ដោយសារខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥-១៩៧៩។