គួរឲ្យស.ង្វេគខ្លាំងណាស់! កុមា..រី០២នាក់ស្លា…ប់បាត់…បង់ជីវិ..តភ្លាមៗក្នុងហេតុការណ៍គ្រោះ..ថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ..

46

សៀមរាប៖នៅវេលាម៉ោង០៨:១០នាទីថ្ងៃទី១៧ខែមីនាឆ្នាំ២០២២មានករ..ណីគ្រោះ..ថ្នាក់ចរា..ចរណ៍ដ៏រន្ធ.ត់មួយរវាងរថយន្តនិងម៉ូតូដែលបានបណ្ដាលឲ្យស្លា…ប់ភាគីខាងម៉ូតូចំនួន០២នាក់នៅចំណុចខាងលិចស្ពាននាគ១៥០ម៉ែត្រស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-សៀមរាប។

តាមរបាយការណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរបង្កឡេីងរវាងរថយន្តម៉ាក prius ពណ៌ ប្រផេះ  បានបេីកទៅបុក និងម៉ូតូម៉ាកSCOPY ពណ៌ ស សេរីឆ្នាំ២០២២ បណ្តាលអោយស្លា…ប់អ្នកបេីកបរម៉ូតូចំនួន២នាក់ស្រី ទី១ ឈ្មោះ ឡេង ស៊ីវហង្ស ភេទស្រីអាយុ១២ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប(បណ្តាលឲ្យស្លា….ប់នៅកន្លែងកើតហេតុ) និងទី២ ឈ្មោះ សុភ័ក្រ អម្រឹត អាយុ១៣ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប (បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរបង្អែកខេត្តសៀមរាប)។ ចំណែកអ្នកបើកបររថយន្តឈ្មោះ សេង សុវុត្រា ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរជាងឡាន បច្ចុប្បន្នស្នាក់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប។

បច្ចុប្បន្នជនបង្កនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តន៍តាមនីតិវិធី៕