ក្មេ..ងស្រីអាយុ៧..ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញសា.កស.ព កប់ក្នុងដី និងសង្គត់ថ្មពីលើ នៅក្បែរសាលារៀន ប្រមាណ៣០០ម៉ែត្រ សង្ស័យជាករ….ណីរំ..លោភ.សម្លា…ប់…

37

បន្ទាយមានជ័យ ៖ ករណីបាត់ក្មេងស្រី អាយុ៧ឆ្នាំម្នាក់ ជាសិស្សរៀននៅសាលាបឋមសិក្សាទំនប់ក៥ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ត្រូវបានប្រទះឃើញសាកសព នៅក្បែរសាលារៀន ប្រមាណ៣០០ម៉ែត្រ ស្ថិតនៅភូមិ/សង្កាត់ខាងលើ នាវេលាម៉ោង៩៖២២នាទីយប់ថ្ងៃខែដដែល ក្រោយពីកម្លាំងសមត្ថកិច្ច និងក្រុមគ្រួសារសាច់ញាតិស្វែងរក។

លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹងឲ្យថា ក្មេងស្រីរងគ្រោះដែលស្លាប់មានឈ្មោះ លួត លីហ្សា អាយុ៧ឆ្នាំ (ជាសិស្សបឋមសិក្សាទំនប់ក៥) ឪពុក-ម្តាយរស់នៅភូមិកើតហេតុខាងលើ។

លោកបន្តថា នៅវេលាម៉ោង ១២រសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឪពុក-ម្តាយ និងសាច់ញាតិក្មេងស្រីឈ្មោះ លួត លីហ្សា ដល់ម៉ោងចេញពីសាលាមិនឃើញកូនមកដល់ផ្ទះ ទើបទៅសាលារៀនបឋមសិក្សាទំនប់ករ៥ ចម្ងាយពីផ្ទះ ប្រមាណ២០០ម៉ែត្រ បានទៅសួរលោកគ្រូ-អ្នកគ្រូ ក៏បានប្រាប់ថា មិនបានឃើញមករៀនទេ ហើយត្រឡប់ទៅវិញតាមផ្លូវបានប្រទះឃើញកាបូបកូននៅក្បែរមាត់ផ្លូវ មិនឃើញកូនទើបទៅប្តឹងប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត។

 

លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ក្រោយទទួលបណ្តឹងពីសាច់ញាតិក្មេងស្រីរងគ្រោះកម្លាំង នគរបាលក្រុងប៉ោយប៉ែត និងសាច់ញាតិរងគ្រោះ បានជូនដំណឹងតាមបណ្តាញសង្គម ហើយកម្លាំងជួយ អន្តរាគមន៍រុករករហូតដល់ម៉ោង៩និង២២នាទីយប់ថ្ងៃខែដដែល ទើបបានប្រទះឃើញសាកសពក្មេងស្រីរង គ្រោះ ត្រូវបានគេយកកប់ចោលក្បែររបងថ្មយកដីគប់ និងថ្ម សង្កត់ពីលើ ដែលមានពាក់អាវសិស្សសាលា និងខោខ្លីធ្លាក់នៅត្រឹមកែងជើងអាក្រាតកាយ។

ក្រោយរកឃើញសាកសពក្មេងស្រីរងគ្រោះហើយ កម្លាំងនគរបាលក្រុង បានធ្វើការហំព័ទ្ធទុកឲ្យកម្លាំងជំនាញ ចុះពិនិត្យធ្វើកោសល្យវិច័យទាំងយប់ នៅកន្លែងកើតហេតុ ដើម្បីឲ្យដឹងច្បាស់ថា ជាករណីឃាតកម្មរំលោភសម្លាប់លើក្មេងស្រី នៅពេលទៅសាលារៀនម្នាក់ឯង ឬក៏យ៉ាងណា ហើយកម្លាំងកំពុងបន្តស្រាវជ្រាវរកចាប់ខ្លួនឃាតករ ដើម្បីចាត់ការតាមច្បាប់៕