បើកឡើងវិញហើយ!ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែង នៅ ស្រុកព្រែកប្រសព្វ ប្រជាពលរដ្ឋសង្ស័យអាជ្ញាធរមានសមត្ថកិច្ចបើកភ្លើងខៀវហើយមើលទៅ

48

ខេត្ដក្រចេះ÷ ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងដ៏ធំរបស់លោកផល្លីដែលមានទីតាំងនៅក្នុងភូមិតាម៉ៅ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ បាននឹងកំពុងបើកលេងជារៀងរាល់ថ្ងៃដោយ មិនញញ្ញើតនិងអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

ប្រភពពីអ្នកចេញចូលលេងល្បែងបាន ខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាចំពោះទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងដ៏ធំរបស់ លោកផល្លី ខាងលើ នេះពួកគេ ចេញ ចូលលេងដោយគ្មានការព្រួយបារម្មណ៍នោះទេ គឺលេងដោយសុវត្ថិភាព មានទាំងអ្នកយាមកាមត្រឹមត្រូវទៀតផង

ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធ រ និង សមត្ថកិច្ច ពាក់ពន្ធ័អស់ហើយទេដឹង ? បានជាមិនបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែងមកលេងបានយ៉ាងរលូនក្នុងមូលដ្ឋានខ្លួនបែបនេះ?ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬស គល់ នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ។

កាលពីពេលថ្មីៗនេ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារា ចរណែនាំ របស់ រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ ឡេីយ ។

សូមរំលឹកថា កន្លងមកថ្នាក់ដឹកនាំ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការ យោគយល់ឡើយ ដើម្បីធានាឲ្យបាន នូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញ ដោយក្រសួងមហាផ្ទៃ ។

 

ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោកស្នងការខេត្ដ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសង《ជល់មាន់នឹងអាប៉ោងខាងលើនេះផង》 ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនឹងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ៕

f