រកឃើញអ្នកឆ្លងថ្មី៣៦៨នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ ៤៩៥នាក់ និងករណីស្លាប់ ០២ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់)

19

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ទី០៤ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន៣៦៨នាក់ (PCR) ខណៈអ្នកជាសះស្បើយចំនួន ៤៩៥នាក់ និងករណីស្លាប់០៣ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់)

សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ៣៣៤នាក់ទៀត ជាសះស្បើយ ៤៩៥នាក់ និងករណីស្លាប់ ០២ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់)

-ករណីឆ្លង​សហគមន៍​ ៣១៣នាក់

-អ្នកដំណើរពីបរទេស ២១នាក់

គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២

-អ្នកឆ្លងសរុប = 132,072 នាក់

-អ្នកជាសះស្បើយ = 126,031 នាក់

-អ្នកស្លាប់ = 3,040 នាក់