សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូ អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញទៅចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨»

5

ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាពហើយ  បន្ទាប់ពីបានអញ្ជើញទៅចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ២០២៣ ដោយលទ្ធផលផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ៕

Connect with Samdech Hun Sen :🌐Telegram (https://t.me/spmhunsen)
🌐TikTok (https://www.tiktok.com/@hunsenofcambodia)
🌐Twitter (https://twitter.com/hunsencambodia)
🌐YouTube (https://www.youtube.com/@hunsencambodia)
🌐Instagram (https://instagram.com/hunsencambodia)
🌐Website (http://samdechhunsen.gov.kh/)