ករ.ណី.គ្រោះ.ថ្នា.ក់.ចរាចរណ៍ ប.ង្កឡើងដោយអ្នកបើកបររថយន្តសាំយ៉ុងមានការធ្វេ.ស.ប្រ.ហែ.ស បណ្ដាលឱ្យធ្លា.ក់ប្រឡាយទឹកស្លា…ប់ និងរ.បួ.សមនុស្សជាច្រើននាក់ នៅស្រុកបាភ្នំ ខេត្តព្រៃវែង

243

ខេត្តព្រៃវែង៖ អាណោចអាធម្មណាស់ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើកបររថយន្តសាំយ៉ុងមានការធ្វេសប្រហែស បណ្ដាលឱ្យធ្លាក់ប្រឡាយទឹកស្លាប់ និងរបួសមនុស្សជាច្រើននាក់ នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានដឹកអ្នកដំណើរមកពីការគេ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឺក បណ្ដាលឱ្យមនុស្ស ៤នាក់បានស្លាប់, ៥នាក់ផ្សេងទៀត បានរួចរស់ជីវិត និងម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាភ្នំ កំពុងដុតដៃដុតជើង ក្នុងការចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងស្រង់យកសាកសពអ្នកដែលស្លាប់មកលើគោក ៕

#មានរូបវីដេអូភ្ជាប់