ឯកឧត្តម វ៉ា ថន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរយយសជូនបងប្អូនអតីតយុទ្ធជនក្នុងខេត្តក្រចេះ ចំនួន ៣៩៥នាក់

4

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាព្រឹកថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរយយសជូនបងប្អូនអតីតយុទ្ធជនដែលមានស្នាដៃក្នុងការងារការពារប្រទេសជាតិកន្លងមកក្នុងខេត្ត ចំនួន ៣៩៥នាក់។

ឯកឧត្តមអភិបាលខេត្ត បានបំពាក់គ្រឿងឥស្សរយយសមេដាយ ជូនដល់អតីតយុទ្ធជនចំនួន ៣៩៥នាក់ និងបានផ្ដល់ថវិកាក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀលផងដែរ ៕