លោកលាង រឿនសុធី អភិបាលក្រុងកំពត ចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី៣៣ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាក្រុងកំពត…

25

ខេត្តកំពត៖នាព្រឹក ថ្ងៃចន្ទ ១២ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២       លោក ប៊ុន ណារិន ប្រធានក្រុមប្រឹក្សាស្តីទីក្រុងកំពត សមាជិក សមាជិការក្រុមប្រឹក្សាក្រុង និងលោកលាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពត​  លោកអែត សារិទ្ធិ អភិបាលរងក្រុង អស់លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យចំណុះសាលាក្រុង កងកម្លាំងទាំងបី និងអស់លោក លោកស្រីតាមបណ្តាសង្កាត់ទាំងប្រាំ ដែលបានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលេីកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងកំពត ដែលមានរបៀបវារៈដូចខាងក្រោម

១- ពិនិត្យ ពិភាក្សានិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៣២ អាណត្តិទី ៣ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាក្រុងកំពត ។

២-ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍រីកចម្រេីនប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលក្រុងកំពត ។

៣- ពិនិត្យ ពិភាក្សានិងអនុម័តតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលក្រុងកំពតសម្រាប់ខែមករា ឆ្នាំ២០២២ ។

៤-បញ្ហាផ្សេងៗ ៕