ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានដាក់បទបញ្ជាបន្ទាន់ ឲ្យក្រុមការងារធ្វើការជុសជុលពង្រីកកៀរកិនចាក់គ្រួសផ្លូវ១ខ្សែប្រហែលជាង៣៥០០ម៉ែត្រចេញពីចំណុចបឹង៧៥ឆ្ពោះទៅកាន់សាលាបឋមសិក្សាសន្តិភាព

37

ខេត្តបន្ទាយមានជ័យ : នារសៀល នៅថ្ងៃ ពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដោះស្រាយវិវាទក្រៅប្រពន្ធ័បែបឈ្នះឈ្នះ នៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាបន្ទាន់ ឲ្យក្រុមការងារធ្វើការជុសជុលពង្រីកកៀរកិនចាក់គ្រួសផ្លូវ១ខ្សែប្រហែលជាង៣៥០០ម៉ែត្រចេញពីចំណុចបឹង៧៥ឆ្ពោះទៅកាន់សាលាបឋមសិក្សាសន្តិភាព ដើម្បី សំរួលដល់ប្រជាពលរដ្ឋនិង ប្អូនៗសិស្សានុសិស្សបានមករៀនសាលារដ្ឋ មានភាពងាយស្រួលបន្ទាប់ពីដោះស្រាយទំនាស់រ៉ាំរ៉ៃចប់ នៅចំនុចបឹង៧៥ ស្រុកម៉ាឡៃ តបតាមដំណឹងនេះប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បានសំដែងការថ្លែងអំណរគុណនិងក្ដីសប្បាយរីករាយ ដែលទទួលបានផ្លូវក្រាលថ្មក្នុងការ ធ្វើដំណើរមិនលំបាកទៀតឡើយ ។