លោក ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការនគរបាលស្រុកល្វាឯម និងបំពាក់ឋានន្តរស័ក្ដិជូនមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម

14

(ខេត្តកណ្ដាល)÷លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល អញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង​អធិការ​នគរបាល​ស្រុកល្វាឯម និងបំពាក់​ឋានន្តរស័ក្ដិ​ជូនមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម។​

កណ្តាល នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកល្វាឯម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល អញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង​អធិការ​នគរបាល​ស្រុកល្វាឯម និងបំពាក់​ឋានន្តរស័ក្ដិ​ជូនមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម។​

ក្នុងឱកាសប្រារព្ធពិធីខាងលើនេះដែរ ក៏មានការអញ្ជើញចូលរួមពីគណៈអធិបតី លោកប្រធានក្រុមប្រឹក្សាស្រុកល្វាឯម លោកអភិបាលស្រុកល្វាឯម លោក-លោកស្រីស្នងការរង លោកអធិការនគរបាលគ្រប់ស្រុក-ក្រុង លោកមេបញ្ជាការវរៈ៦០៥ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេឃុំចំណុះរដ្ឋបាលស្រុកល្វាឯម និងកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សរុបចំនួន១០៥នាក់៕