ជនរងគ្រោះ ស្នើសុំកិច្ចអន្តរាគមន៍ ពី លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ករណីលោកប៉ូលិស ម៉ន ជាតិ ជាប៉ូលិសផ្នែកកីឡាក្រសួងមហាផ្ទៃ បានក្លែងជានគរបាលបង្ក្រាបគ្រឿងញៀន ហើយប្រើអំពើហិង្សានិងដកកាំភ្លើងគំរាមបាញ់សម្លាប់ប្រជាពលរដ្ឋ

103

ភ្នំពេញ៖ជនរងគ្រោះ២នាក់ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ថ្មីៗនេះ បានធ្វើលិខិតស្នើសុំកិច្ចអន្តរាគមន៍មួយ គោរពជូនលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ករណីលោកវរសេនីយ៍ទោ ម៉ន ជាតិ ហៅ សុជាតិ តួនាទីជាប៉ូលិសផ្នែកកីឡាក្រសួងមហាផ្ទៃនិងបក្ខពួកចំនួន៦នាក់ទៀត ដែលបានក្លែងតួនាទីជានគរបាលបង្ក្រាបគ្រឿងញៀន ហើយបានប្រព្រឹត្តអំពើហិង្សាវាយធ្វើបាបប្រជាពលរដ្ឋនិងដកកាំភ្លើងខ្លីភ្ជង់គំរាមកំហែងថានឹងបាញ់សម្លាប់ចោលទៅលើប្រជាពលរដ្ឋ ។

យោងតាមលិខិតស្នើសុំអន្តរាគមន៍ដែល VPN News ទើបទទួលបាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បញ្ជាក់ថា ករណីដែលលោកប៉ូលិស ម៉ន ជាតិ បានប្រព្រឹត្តនេះ គឺ បានកើតឡើងនៅចំណុចមុខខ្លោងទ្វារ អង្គតាឡឹក ទល់មុខផ្ទះជនរងគ្រោះផ្ទាល់តែម្តង ស្ថិតតាមផ្លូវជាតិលេខ៥១ ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ (លម្អិតសូមអានលិខិតស្នើសុំអន្តរាគមន៍នេះបន្ថែមទៀត)