ឯកឧត្តម នុត ពុធដារ៉ា និងលោកជំទាវអញ្ជើញបោះឆ្នោតនៅវិទ្យាល័យជាស៊ីមជ្រោយចង្វា បំពេញកាតព្វកិច្ចពលរដ្ឋខែ្មរ

5

ភ្នំពេញ៖ នៅព្រឹក ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វា ស័ក ព.ស. ២៥៦៦  ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម នុត ពុធដារ៉ា និងលោកជំទាវ គឹម សេដ្ឋានី បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដើម្បីបំពេញកាតព្វកិច្ចផតួនាទីជាប្រពលរដ្ឋខែ្មរ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវចាប់ផ្តើមនៅព្រឹកនេះ គឺចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួត ប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី២៧,៨១៣នាក់។

ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១,៦ ៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើស រើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។ យោងតាមគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន២៣,៦០២ ការិយាល័យ។