អគីភ័យឆេះផ្ទះ០១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង

30

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ០១ខ្នងសង់អំពីឈើប្រកស័ង្កសី ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ៣ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ ម្ចាស់ផ្ទះឈ្មោះ រស់ បូរ ភេទស្រី អាយុ៨៨ឆ្នាំ នៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ផ្ទះធ្វើអំពីឈើប្រក់ស័ង្គសី ជញ្ជាំងក្តារមានទំហំ ១២ម៉ែត្រ×៩ម៉ែត្រ ឆេះអស់ប្រហែល៨០% និងសម្ភារៈនៅក្នុងផ្ទះឆេះទាំងស្រុង មានថវិកា២០ម៉ឺនរៀល-ទូដាក់ខោអាវ២-ម៉ាស៊ីនបោកខោអាវ១គ្រឿង-ឯកសារផ្សេងៗនិងសំលៀកបំពាក់ ការខូចខាតសម្ភារៈគិតជាទឹកប្រាក់ប្រមាណ ១៥ម៉ឺនបាត។

នគរបាលបានបញ្ជាក់ថា ៖ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី នៅក្នុងហេតុការណ៍នោះដែរ មានការជួយអន្តរាគមន៍ពីកម្លាំងនគរបាល អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាន០១គ្រឿង បាញ់ទឹកអស់០១ទ្បាន  ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង មិន  បណ្តាលឲ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាងនិងពុំបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ៕