ក្រសួងសុខាភិបាលកម្ពុជា រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៤១៤នាក់ (PCR) និងអ្នកជាសះស្បើយ ២៤៧នាក់ ខណៈអ្នកស្លាប់គ្មាន

17

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៤១៤នាក់ (PCR) ខណៈអ្នកជាសះស្បើយចំនួន ២៤៧នាក់ និងករណីស្លាប់គ្មាន

សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ៤១៤នាក់ទៀត ជាសះស្បើយ ២៤៧នាក់ និងស្លាប់គ្មាន

-ករណីឆ្លង​សហគមន៍​ ៣៨៨នាក់

-អ្នកដំណើរពីបរទេស ២៦នាក់

គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២

-អ្នកឆ្លងសរុប = 125,201 នាក់

-អ្នកជាសះស្បើយ = 119,880 នាក់

-អ្នកស្លាប់ = 3,015 នាក់