ស្រ្តីអ្នកលក់ផលិតផលអនឡាញម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនទៅសាកសួរនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃពីបទបរិហាកេរ្តិ៍ ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង…

158

ភ្នំពេញ​ ៖​ ស្រ្តី​ម្នាក់​ ដែល​ជាអ្នកលក់ផលិតផលអនឡាញ​ ត្រូវ​បានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះទៅឃាត់ខ្លួនយោងតាមដីការបស់សាលាដំបូងខេត្តកណ្តាលពាក់ព័ន្ធទៅនឹងការប្តឹងរបស់ដើមបណ្តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទ ញុះញង់ឱ្យមានការរើសអើង។

ករណី​ឃាត់ខ្លួន​ស្រ្តី​ខាងលេីនេះ​ បានធ្វេីឡេីងនៅរសៀលម៉ោង ២​និង៣០ នាទី ថ្ងៃពុធទី១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២២ នៅចំណុចអតីតបឹងកក់​ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សៅ លីឈីង អាយុ ២៩ ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា​ មុនពេល​សមត្ថកិច្ច​ចាប់ឃាត់ខ្លួនស្រ្តីរូបនេះ​ ខណៈ​ដែលស្រ្តីម្នាក់នេះ ចាកចេញពីផ្ទះឡើងលើរថយន្ត បំណងចេញទៅក្រៅ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនចូលទៅក្នុងរថយន្ត​ ដេីម្បីបន្តនីតិវិធី​នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ៕