មកដឹងការពិត ករណីចា ប់ ក្មេ ង ២នាក់ដាក់ឡានតាមពិតជាករណី កូ ន រត់ចេញពីផ្ទះសោះ…

70

សៀមរាប៖ដោយបានឃើញការបង្ហោះហ្វេសបុក(F.B)ពីគ្រួសារក្មេងរងគ្រោះថា មានករណីចាប់ក្មេងដាក់ឡាន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកការស៊ើបអង្កេតរួចក៏បានសន្និដ្ឋានថា ជាករណីក្មេងរត់ចេញផ្ទះនោះទេព្រោះឪពុកម្តាយតែងតែអប់រំនិងវាយខ្លះៗ។

អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានឲ្យដឹងនៅល្ងាចថ្ងៃទី១៣ ខែឧសភាថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ស្នងការការនិងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបកម្លាំងនគរបាលជំនាញនៃស្រុកប្រាសាទបាគង និងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ចុះស៊ើបអង្កេតករណីនេះយ៉ាងល្អិតល្អន់។

ពាក់ព័ន្ធនឹងករណីនវដែរលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤នេះថា ដោយឃើញនូវការ(បង្ហោះ facebook ករណីចាប់មនុស្សដាក់ឡាន)កម្លាំងជំនាញនគរបាលខេត្តសៀមរាប បានចុះស៊ើបអង្កេតជាមួយនឹងគ្រួសាររងគ្រោះ ហើយគ្រួសាររងគ្រោះបាននិយាយថា គាត់ផុសហ្វេសប៊ុកបែបនេះគឺដើម្បីយកចំណាប់អារម្មណ៍ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែប៉ុណ្ណោះ។លោកបន្តថា ពេលសមត្ថកិច្ចទៅដល់លំនៅដ្ឋានរបស់គ្រួសាររងគ្រោះគេឃើញកូនជ្រូកដែលម្ដាយសន្សំលុយត្រូវបានកូនវាយបំបែកយកលុយអស់ហើយខោអាវរបស់កូនៗក៏បាត់អស់មួយចំនួនផងដែរ។

លោកបន្តទៀតថា ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា មិនមែនជាករណីចាប់ក្មេងដាក់ឡាននោះទេអាចជាករណីក្មេងរត់ចេញពីផ្ទះ ព្រោះម្ដាយរបស់ក្មេងតែងតែអប់រំនិងវាយពួកគេជាញឹកញាប់ទើបពួកគេរត់បែបនេះ។

លោកក៏បានសំណូមពរឲ្យមហាជននិងបណ្ដាញសង្គមមេត្តាបញ្ចេញនូវព័ត៌មានដែលពិតកុំបំប៉ោងនាំឲ្យពុលសង្គម។លោកបញ្ជាក់ថា ករណីខាងលើនេះ  កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកក្មេងទាំងនោះ៕