សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅ

1

ភ្នំពេញ៖ យោងតាមសេចក្ដីសារលិខិតចុះថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២២ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ​ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ បានប្រព្រឹត្ត ឬសង្ស័យប្រឈមនឹង ការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់ នៅតាមសេវាសាធារណៈ។

តាមរយៈសារលិខិត នាឱកាសទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានណែនាំជនរួមជាតិ វិស័យឯកជន អង្គការជាតិ-អន្តរជាតិទាំងអស់ ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាព នៅក្នុងសង្គមជាតិ៕