បែ.កធ្លាយរឿ.ង នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ឃុបឃិតជាមួយយសហគមន៍ លក់ឡូត៍នេសាទ (ព្រែកប្រណាក អតីតឡូលេខ១០) ទៅឲ្យឈ្មួញ ផ្គើនទៅនិងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល

1

ភ្នំពេញៈ ប្រជាពលរដ្ឋជាង ៣០៤គ្រួសារ រស់នៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល់គីរី បានចោទប្រ.កាន់ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ថា បានឃុបឃិតជាមួយយសហគមន៍នេសាទអន្លង់មេ.ត្រីសែនជ័យ លក់ឡូត៍នេសាទ (ព្រែកប្រណាក អតីតឡូលេខ១០) ទៅឲ្យឈ្មួញឈ្មោះ ចូច បោះរបាំងចា..ប់ត្រីបំពានទៅនិងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល។ដែលធ្វើឲ្យប៉ះពា.ល់ដល់ការនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ។

អ្នកស្រី ស្ដើង ណាក់ តំណាងប្រជានេសាទភូមិក្បាលកន្លង់ បានឲ្យដឹងថា លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមការងាររបស់ខ្លួនចុះមកហៅតំណាងប្រជាពលរដ្ឋ ៥នាក់ ទៅប្រជុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក ដោយបានបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋផ្ដិតមេដៃគាំទ្រសហគមន៍ក្នុងការលក់ឡូត៍ព្រែកប្រណាកឲ្យទៅឈ្មួញឈ្មោះ ចូច បោះរបាំងចា..ប់ត្រី ប៉ុន្តែប្រជាពលរដ្ឋបានប្រឆាំ.ងតវ៉ាដាច់ខាតមិនឯកភាពឲ្យលក់ឡើយ។

តំណាងប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា កាលពីឆ្នាំទៅប្រជាពលរដ្ឋបានឯកភាព ឱ្យសហគមន៍លក់ឡូនេសាទខាងលើនេះឲ្យឈ្មួញឈ្មោះចូចម្តងហើយ ប៉ុន្តែមិនឃើញសហគមន៍ ប្រ.កាសឲ្យដឹងពីតម្លៃលក់ឡូត៍នេះទេ ។ ហើយក៏មិនបានឃើញយកលុយកាក់លក់ឡូត៍ខាងលើនេះមកកសាងអ្វីមួយនៅក្នុងមូ..លដ្ឋានដែរ។ ប្រជាពលរដ្ឋបានលើកឡើងថា កាលពីឆ្នាំទៅពេលគេដាក់ដៃចា..ប់ត្រីក្នុងព្រែកប្រណាកនេះ បានលើកមុខទឹកខ្ពស់ធ្វើឲ្យប្រជាពលរដ្ឋបើកបាឡាស្មាច់ ចេញចូលបុកបែ.កបាឡាផងដែរ ដែលពួកឈ្មួញទាំងនោះមិនបានធ្វើដឹងធ្វើឮនោះឡើយ ហើយក្មេងៗនៅក្នុងភូមិចូលទៅរ.កលៀសដោយដៃក៏ពួក គេមិនអនុញ្ញាតឱ្យរ.កដែរ។ មិនតែប៉ុណ្ណោះក្រុមឈ្មួញខាងលើនេះបានយកក្របីចំនួន ១៨ ក្បាលមកចិញ្ចឹមលែងពាសវាលពាសកាលស៊ីដំណាំក្នុងចំការប្រជាពលរដ្ឋពេលប្ដឹងទៅលោកមេប៉ុស្តិ៍ លោកមេឃុំ គឺគ្មា.នអ្នកណាដោះស្រាយឲ្យពួកគាត់ទេ។

លោក ងិន ហ៊ុន ប្រធានមន្ទីរ.កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការលក់ឡូត៍នេសាទខាងលើនេះច្បាប់មិនអនុញ្ញាតឡើយ ប៉ុន្តែកន្លងមកដោយសារមានសំណូមពរពីសហគមន៍នេសាទ និងមានការឯកភាពពីប្រជាពលរដ្ឋផងនោះក៏ចេះតែនាំធ្វើទៅ ប៉ុន្តែបើទំនាស់គ្នាបែបនេះគឺមិនអនុញ្ញាតជាដាច់ខាត។ ដោយឡែក លោក លីឡា នាយខណ្ឌដ្ឋបាលជលផលកំពង់ឆ្នាំងបានអះអាងថា ការបោះធ្នួសធ្វើឡូត៍នេសាទខាងលើនេះ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពរួចហើយដែលមានលិខិតអនុញ្ញាតពីរច្បាប់។ ប៉ុន្តែនៅក្នុងលិខិតអនុញ្ញាត ២ច្បាប់នេះ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសារដោយផ្អែកតាមមាត្រា ៩ និងមាត្រា៣០ នៃច្បាប់ជលផលដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចអនុញ្ញាតឲ្យគណៈកម្មការសហគមន៍នេសាទខេត្តកំពង់ឆ្នាំង ធ្វើរបាំងធ្នួសនៅក្នុងតំបន់នេសាទសហគមន៍ដែលបានគ្រប់គ្រងថែរ.ក្សា និងការពាររបស់គណៈកម្មកាផ្ទាល់ដើម្បីចា..ប់ត្រីធ្វើប្រហុក ផ្អក និងលក់យកថវិកាសម្រាប់ទ្រទ្រង់ ដំណើរ.ការអភិវឌ្ឍន៍សហគមន៍នេសាទ។ បន្ទាប់មកនៅឆ្នាំ២០២១ សហគមន៍បានស្នើសុំអនុញ្ញាត្តធ្វើរបាំងធ្នួសបន្តទៀត ក្រសួងបានអនុញ្ញាត្តឲ្យចា..ប់ត្រីបន្តទៀតរយៈពេល៣ខ្នើតក្នុងឆ្នាំ២០២១ តាមលិខិតចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១។ ដោយផ្អែកតាមលិខិតអនុញ្ញាត្តទាំង ២ខាងលើនេះ បានអនុញ្ញាតឲ្យសហគមន៍ចា..ប់ត្រីបម្រើផលប្រយោជន៍ដើម្បីអភិវឌ្ឍន៍សហគមន៍ មិនបានអនុញ្ញាត្តឲ្យលក់ទៅឈ្មួញនោះទេ។ នេះបើតាមមាត្រា៦២ នៃច្បាប់ជលផលបានចែងថា សហគមន៍នេសាទគ្មា.នសិទ្ធិលក់ ជួល ដោះដូរឬធ្វើអំណោយ ប្រវាស់ បែងចែក ឬធ្វើការផ្ទេរ.កន្លែងសហគមន៍បានឡើយ។

តាមការបំភ្លឺរបស់ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថា លិខិតទាំង២ខាងលើនេះ ប្រើប្រាស់មិនមានកំណត់ទេ អាចបោះរបាំងធ្នួសឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត គឺបានបំពានលើ ច្បាប់ជលផល និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋ ៣០៤គ្រួសារ លើកឡើងថា បើចប់អណត្តិដែលបានលួ.ចជួលយកលុយបំពានច្បាប់ហើ យនោះសូមកុំលោ.ភល.ន់ចង់ធ្វើទៀត សូមទុកឲ្យប្រជាពលរដ្ឋធ្វើការនេសាទ ជាលក្ខណៈគ្រួសារដោយប្រើឧបកបករណ៍ស្របច្បាប់ ដើម្បីចិញ្ចឹមជីវិតតាមការសណ្ដោសប្រណី របស់សម្ដេចតេជោ ហ៊ុន សែនប្រមុខមុខរដ្ឋាភិបាលផងចុះ ។ ករណីខាងលើនេះប្រជាពលរដ្ឋ បានស្នើសុំអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី មេត្តាជួ..យទប់ស្កាត់ និងជួ..យដោះស្រាយតាមសមត្ថកិ.ច្ចផង៕