រថយន្តស៊េរីទំនើបម៉ាក Ford Ranger ពាក់ស្លាកលេខខេមរភូមិន្ទពន្លះបង្គោលភ្លើងបាក់រលំសង្កត់លើរ៉ឺម៉កម៉ូតូកង់បីខ្មែរមួយគ្រឿង រីឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង

18

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord Rangerមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ក្នុងល្បឿនយ៉ាងលឿន ហើយរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រលំសង្កត់ទៅលើរុឺម៉កម៉ូតូកង់បីខ្មែរមួយគ្រឿងខណៈដែលម្ចាស់កំពុងដេកលង់លក់ តែសំណាងល្អមិនបណ្តាលឱ្យរងរបួសឡើយ រីឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងម្ខាង និងរងការខូចខាតយ៉ាងដំណំផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕