ឃាត..ករដែលបានបា…ញ់ស…ម្លា.ប់នារីជាសង្សារ នៅក្នុងបុរីសែនមនោរម្យ រត់គេចខ្លួនអស់រយះពេល២ឆ្នាំ ពេលនេះត្រូវបានសមត្ថកិច្ចធ្វើការឃា…ត់ខ្លួនបានហើយ !!!

2

ភ្នំពេញ​៖​ មន្ត្រីយោធាដែលជាឃាតករបាញ់សម្លាប់នារីជាសង្សារខ្លួនកាលពីឆ្នាំ២០២០​ នៅក្នុងបុរីសែនមនោរម្យ​ ភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ ហេីយព្យាយាមរត់គេចខ្លួនអស់រយះពេល២ឆ្នាំមកហេីយពេលនេះត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបានហេីយ។

ការបង្ក្រាបជនដៃដល់ជាឃាតករករណីឃាតកម្មខាងលេីនេះត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ បច្ចុប្បន្នសមត្ថកិច្ចថៃបានឃាត់ខ្លួនជនដៃដល់បានហើយ និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មុននឹងប្រគល់មកកម្ពុជា ដើម្បីចាត់ការតាមផ្លូវច្បាប់។

ដោយជនដៃដល់បានសម្ងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ប្រទេសថៃ៕