លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខ និងនាំយកថវិការរបស់ ជូនដល់កម្លាំងនគរបាល ដែលរងរបួសធ្ងន់និងស្រាលក្នុងពេលបំពេញការងារ

76

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ័ ១០ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទី លោក ហែម​ ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវីរៈសេនីយ៍ឯក ម៉ន វុទី អធិការនគរបាលខណ្ឌ ព្រមទាំងក្រុមការងាររបស់រដ្ឋបាលខណ្ឌ បានចុះសួរសុខទុក្ខ និងនាំយកថវិការរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ចំនួន ៣,០០០,០០០រៀល ថវិការដ្ឋបាលខណ្ឌចំនួន ១,៨០០,០០០រៀល និងថវិកា អធិការខណ្ឌ និងស្នងការខណ្ឌចំនួន ២,៤០០,០០០រៀល ជូនដល់កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ដែលរងរបួសធ្ងន់និងស្រាល ចំនួន០៣នាក់ មូលហេតុដោយបំពេញការងារចុះល្បាតដេញបង្ក្រាបជនសង្ស័យ គ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូជនសង្ស័យ បុកម៉ូតូកម្លាំងនគរបាលពីក្រោយ បណ្ដាលអោយដួលរងរបួសដូចខាងក្រោម៖

១. លោកអនុ.ឯក ផេង ចាន់ថុន នាយរងប៉ុស្តិ៍ របួសម្រាមជើងដេរចំនួន ០៨ថ្នេរ

២. លោកអនុ.ឯក សោម ណារ៉ាន់ មន្រ្តី របួសចង្ការដេរចំនួន ១៤ថ្នេរ និងបាក់ធ្មេញមុខផ្នែកខាងលើចំនួន ០៤គ្រាប់

៣. លោកអនុ.ត្រី ប៉ែន ដារ៉ាហុងឡេង មន្រ្តីរបួសជង្គង់ និងប្រអប់ដៃ

កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១:៣០នាទីរំលងអាធ្រាត។ បច្ចុប្បន្នសមត្ថកិច្ចដែលរងរបួសទាំង០៣នាក់

កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ដែលមានទីតាំងនៅក្បែរ ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១។