ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងនៅក្រោយសាលាកូរ៉េទំនប់កប់ស្រូវកំពុងដំណើរការជាចំហ

1

ភ្នំពេញ៖  សង្វៀងជល់មាន់ដ៏ធំ កំពុងបើកដំណើរការយ៉ាងរលូនឲ្យអ្នកញៀនល្បែងចូលលេងគគ្រឹកគគ្រេង។ រីឯអាជ្ញាធរមានសមត្ថកិច្ចសង្កាត់ខណ្ឌធ្វើដូចជាមិនដឹង មិនឮ ។ ដច្នេះហេតុធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថាទំនង ជាត្រូវថ្នាំពួកម្ចាស់សង្វៀនជល់មាន់ចាក់លុយធំៗនោះហើយ

សង្វៀនជល់មាន់នេះនៅក្នុងឃ្លាំងមួយកន្លែង ស្ថិតនៅជិតសាលាកូរ៉េ ម្ដុំទំនប់កប់ស្រូវ មូលដ្ឋានសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញប្រមូលផ្ដុំមនុស្សជាច្រើន ចូលលែងល្បែងភ្នាល់ រាប់សិបម៉ឺនដុល្លារ។ ក្រុមអ្នកជល់មាន់ទាំងនោះមិនញញើតច្បាប់ទម្លាប់អ្វីទេ។ទំនងជាយល់ថាហៅកែសង្វៀនជល់មាន់នេះអាចការពារសុវត្ថិភាពដល់ពួកអ្នកលេងទាំងនោះបានសេចក្តីសុខចម្រើនហើយមើលទៅ។

ពលរដ្ឋ សំណូមពរដល់អាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលមានលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌ និងលោក វរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌ គួរមានវិធានការចុះបង្ក្រាបផង។ ការណ៍ ដែលអាជ្ញាធរមានសមត្ថកិច្ចមិនចុះបង្ក្រាបសង្វៀនជល់ មាន់នេះនាំឲ្យប្រជាពលរដ្ឋយល់ថា អស់លោកមានសមត្ថកិច្ចពុករលួយជាមួយថៅកែសង្វៀនជល់មាន់។