អាចថា នៅអំឡុងខែឧសភា ឆ្នាំ២០២៣នេះ បទឈប់បាញ់ នឹងកើតមានរវាងអ៊ុយក្រែ និងរុស្ស៊ី

34

យោងតាមការចុះផ្សាយរបសស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ លោក ដមរ៉ូស បានប្រាប់យ៉ាងដូច្នេះថា ខ្ញុំរំពឹងថាគឺកំឡុងរដូវក្តៅ នៅពេលភាគីទាំងសងខាងទទួលស្គាល់ សង្រ្គាមស្ថិតក្នុងភាពជាប់គាំង។ ពេលវេលាដែលស្ថានភាពជាប់គាំងនោះ ទំនងនឹងលេចចេញឡើងវិញ គឺនៅចន្លោះខែកុម្ភៈ និងខែឧសភា, នោះហើយនឹងជាពេលវេលា សម្រាប់ការចរចាបទឈប់បាញ់។

ពិតណាស់ថា រឿងបទឈប់បាញ់នេះ សូម្បីតែអតីតមេបញ្ជាការយោធាជើងគោកអាល្លឺម៉ង់ លោក ហានស៍ ឡុតថា ដមរ៉ូស (Hans Lothar Domrose)  និងមេទ័ពរបស់អង្គការណាតូ (NATO) បានព្យាករថា បទឈប់បាញ់ក្នុងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន អាចត្រូវរំពឹងទុកថា នឹងកើតមានឡើងកំឡុងឆ្នាំ២០២៣នេះ ដែលបើឆាប់បំផុតគឺខ្ទង់ពាក់កណ្តាលឆ្នាំ។

ប៉ុន្តែ លោក ដមរ៉ូស ដែលធ្លាប់កាន់តំណែងជាន់ខ្ពស់ ក្នុងកងកម្លាំងយោធាអន្តរជាតិ នៅប្រទេសអាហ្វហ្កានីស្ថាន និងក្រោយមកទៀត ក្នុងរចនាសម្ព័ន្ធយោធាណាតូនៅអឺរ៉ុប បានបញ្ជាក់ថា នេះមិនមានន័យថា សន្តិភាពទេ គ្រាន់តែឈប់បាញ់បណ្ដើររកវិធីដោះស្រាយបណ្ដើរ។

គូសបញ្ជាក់ថា បទឈប់បាញ់គ្រាន់តែតំណាងឲ្យការបាញ់ប្រហារត្រូវបញ្ឈប់ សម្រាប់ការចរចាសន្តិភាព ទំនងជាត្រូវចំណាយពេលយូរ និងត្រូវការអ្នកសម្រុះសម្រួល ហើយលោក ក៏បានលើកឡើងអំពីឈ្មោះ ប្រមុខអង្គការសហប្រជាជាតិ (UN) គឺលោក អាន់តូនីញ៉ូ ហ្គូតឺរ៉ែស (Antonio Guterres) នឹង ប្រធានាធិបតីតួកគី លោក រីស៉ីព តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) ផងដែរ៕