អាជ្ញាធរខណ្ឌមានជ័យ កំពុងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ តើនរណាជាម្ចាស់កម្មសិទ្ធពិតប្រាកដ

17

ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានកើតជាជន្លោះមានរយៈពេលយូរឆ្នាំមកហើយ ដោយភាគីលោក សេង អេងឡុង ត្រូវជាកូនបង្កើតលោកស្រី អ៉ិន សុខា បានឲ្យដឹងថា÷ នៅអំឡុងក្នុងឆ្នាំ 2010 ឈ្មោះ ឃ្លោង ហេង និងប្រពន្ធឈ្មោះ ជា ហៃស៊ីម បានមកទិញដីរស់នៅក្បែរសព្វថ្ងៃនេះ និងបានសុំដីក្រោយផ្ទះក្រុមគ្រួសាររបស់ខ្ញុំបាទ ធ្វើចង្ក្រាន និងបន្ទប់ទឹកដាំបាយជាបណ្ដោះអាសន្នដោយធ្វើការបិទផ្លូវសេវភាពដែលកើតឡើងតាមការព្រមព្រៀងរវាងក្រុមគ្រួសាររបស់ខ្ញុំបាទ និងម្ចាស់ដីដើមឈ្មោះ កុល មុត ។

ចំពោះប្រវត្តិដីនេះដើមដំបូងឡើយ គឺពុំមានផ្លូវដើរនៅខាងមុខផ្ទះដូចបច្ចុប្បន្ននេះទេ ដោយហេតុនេះក្រុមគ្រួសារខ្ញុំបាទ និងឈ្មោះ កុល មុត ដែលជាម្ចាស់ដីដើម ក៏បានសហការគ្នាបង្កើតជាសេវភាពរួមគ្នាតាមការព្រមព្រៀង។ ដោយម្ចាស់ផ្ទះម្នាក់ៗ ត្រូវកាត់ដីខាងក្រោយផ្ទះទំហំ ២ម៉ែត្រ×៥ម៉ែត្រ ដើម្បីធ្វើជាផ្លូវដើរក្នុងការបើកច្រកចេញចូល។ នៅក្នុងឆ្នាំ 2010 ខ្ញុំបាទ បាននាំឈ្មោះ ឃ្លោង ហេង និងឈ្មោះ ជាហៃស៊ីម  មកទិញដីផ្ទះរស់នៅក្បែរជាប់ជញ្ជាំងនឹងគ្នា ដោយមិនបានដឹងថាជននេះមានគំនិតទុច្ចរិតលោភលន់ ដោយមានចេតនាចង់បានហួសប្រមាណដោយពួកគេយល់ឃើញថា÷ដីខាងក្រោយផ្ទះរបស់ខ្ញុំបាទនៅទំនេរ ក៏មានគំនិតគិតទុកជាមុនបានមកសុំក្រុមគ្រួសាររបស់ខ្ញុំ ធ្វើចង្ក្រានបាយបន្ទប់ទឹកបណ្ដុះអាសន្ន ដោយនិយាយថាចាំពេលណាក្រុមគ្រួសាតខ្ញុំបាទ ត្រូវការប្រើប្រាស់ចាំពួកគេធ្វើការរុះរើចង្ក្រានបាយ និងវាយជញ្ជាំងរៀបឥដ្ឋបាំងចង្ក្រានបាយប្រវែង ២ម៉ែត្រ × 5 ម៉ែត្រ នោះចោលវិញដោយរក្សាផ្លូវដើរដូចដើមវិញដដែល។ ដោយមើលសភាពឃើញថាជនទាំងនោះមានបំណងយកដីក្រោយផ្ទះក្រុមគ្រួសាររបស់ខ្ញុំជាកម្មសិទ្ធិផ្ទាល់ខ្លួនទើបក្រុមគ្រួសាររបស់ខ្ញុំបានសំណូមពរឲ្យពួកគេធ្វើការរុះរើចង្កានបាយ និងធ្វើការវាជញ្ជាំងរបងឥដ្ឋប្រវែង២ម៉ែត្រ×៥ម៉ែត្រ នោះចោលវិញដើម្បីយើងខ្ញុំយកដីនេះធ្វើការសាងសង់ផ្ទះបន្ត ហើយពេលនោះពួកគេឆ្លើយថាគឺពួកគេមិនព្រមធ្វើការរុះរើ នឹងវាយរបងឥដ្ឋនោះចោលទេ ដោយពួកគេបានឆ្លើយថាដីនេះគឺគាត់បានទិញពីម្ចាស់ដើម ដីនេះគឺមិនមែនជាកម្មសិទ្ធិរបស់ក្រុមគ្រួសាររបស់ខ្ញុំនោះឡើយ។ ដោយមើលឃើញនៅទង្វើជនទាំងនោះទើបក្រុមគ្រួសារខ្ញុំបាទ បានដាក់ពាក្យបណ្ដឹងទៅសាលាសង្កាត់ ក៏បានកោះហៅពួកគេទាំងនោះ ទៅធ្វើការដោះស្រាយ និងធ្វើការសម្រស់សម្រួលជាច្រើនលើក ពីអាជ្ញាធរ បានចុះពិនិត្យស៊ើបអង្កេតលើទីតាំងដីជាក់ស្ដែងនោះ ហើយអាជ្ញាធរបានមើលឃើញថាដីនេះ គឺជាដីរបស់ក្រុមគ្រួសាររបស់ខ្ញុំពិតប្រាកដ ហើយអាជ្ញាធរបានបង្គាប់ឲ្យឈ្មោះ ឃ្លោង ហេង និងប្រពន្ធឈ្មោះ ជា ហៃស៊ីម ធ្វើការរុះរើចង្កានបាយ និងបន្ទប់ទឹកដែលបានសង់សង់លើដីរបស់ក្រុមគ្រួសារខ្ញុំនោះចេញ តែបែរជាពួកគេទាមទារឲ្យក្រុមគ្រួសារខ្ញុំទិញដីនោះពីពួកគេទៅវិញ ហើយថែមទាំងឈ្មោះ ឃ្លោង ស៉ីវលី និងប្រពន្ធឈ្មោះ ផាត់ ចិន្ដា ប្ដឹងម្ដាយខ្ញុំបាទ អ៉ិន សុខា ចូលរដ្ឋបាលខណ្ឌមាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លើសំណើរសុំអន្តរាគមន៍ទប់ស្កាត់មិនឲ្យលោកស្រី អ៉ិន សុខា (ម្ដាយខ្ញុំ) ធ្វើប្លងកម្មសិទ្ធិរ និងអះអាងថា ជាដីកម្មសិទ្ទិរបស់ខ្លួនដែលកំពុងកាន់កាប់ជាក់ស្ដែង។

ដោយរងការចោទប្រកាន់ និងរងនូវបណ្ដឹងរបស់ឈ្មោះ ឃ្លោង ស៉ីវលី និងប្រពន្ធឈ្មោះ ផាត់ ចិន្ដា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ គោរពចូលលោកអភិបាលខណ្ឌមានជ័យ ។ លើសំណើសុំអន្តរាគមន៍ទប់ស្កាត់ការធ្វើប្លង់កម្មសិទ្ធិរបស់ម្ដាយខ្ញុំបាទ អ៉ិន សុខា មក ទើបនៅថ្ងៃទី១០ ខែសីហាឆ្នាំ២០២២ ខ្ញុំបាទ សេង អេងឡុង (ត្រូវជាកូនបង្កើតរបស់លោកស្រី អ៉ិន សុខា )បានធ្វើការប្ដឹងតប លើពាក្យបណ្ដឹងចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ទៅឈ្មោះ ឃ្លោង ស៉ីវលី និងប្រពន្ធឈ្មោះ ផាត់ ចិន្ដា គោរពចូលលោកអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងស្នើរសុំលោកអភិបាលខណ្ឌមានជ័យ.បង្កើតគណៈកម្មការជំនាញចុះពិនិត្យលើទីតាំងដីជាក់ស្ដែងដែលឈ្មោះ ឃ្លោង ស៉ីវលី និងឪពុកឈ្មោះ ឃ្លោង ហេង និងម្ដាយឈ្មោះ ជា ហៃស៊ីម បានប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុ ដោយសុចរិត និងកំហែងយក។

យោង÷ លិខិតសុំអន្តរាគមន៍ចុះថ្ងៃទី 10 ខែ 6 ឆ្នាំ 2022 របស់ឈ្មោះឃ្លោង ស៉ីវលី.និងផាត់ ចិន្ដា។

យោង÷ លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនបានចុះបញ្ជីរបស់ឈ្មោះ ឃ្លោង ហេង និងប្រពន្ធឈ្មោះ ជា.ហៃស៊ីម លេខៈ ៤៨២ ម.ជ.ប.ជ ចុះថ្ងៃទី០៩ ខែ០៥ ឆ្នាំ២០១៩ របស់ភូមិបាលសូរិយោដីខណ្ឌមានជ័យបានផ្ទេរសិទ្ធិទៅឲ្យកូនបង្កើតឈ្មោះ ឃ្លោង ស៉ីវលីនិងប្រពន្ធឈ្មោះ ផាត់ ចិន្ដា ។

កំណត់ហេតុបញ្ជាក់របស់ម្ចាស់ដីដើមឈ្មោះ កុល មុត ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំពីមុខ ក្រុមប្រឹក្សាសង្កាត់បឹងទំពុនទី១ ។

ហេតុដូចច្នោះនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ វេលាម៉ោង 2:00 និង 30 នាទី អាជ្ញាធរខណ្ឌមានជ័យ បានដឹកនាំក្រុមការងារ ចុះមកពិនិត្យទីតាំងករណី ដីធ្លីដែលហាមឃាត់មិនឲ្យធ្វើប្លង់កម្មសិទ្ធិលើដីកាន់កាប់ជាក់ស្ដែងរបស់ខ្ញុំបាទ សេង អេងឡុង និងភាគី ឃ្លោង ស៊ីវលី ដោយក្រុមការងារបានចុះដល់ទីតាំងជាក់ស្ដែងនិងអញ្ជើញភាគីដើម្បីចង្អុល់បង្ហាញពីករណីនេះ ដោយអាជ្ញាធរ ភូមិ  សង្កាត់ ខណ្ឌមានជ័យ មើលឃើញថា÷ ដីនេះពិតជាដីច្រកផ្លូវដែលត្រូវបានបិទដោយជញ្ជាំងថ្មដែលការបិទនេះ គឺភាគីឈ្មោះ ឃ្លោង ស៉ីវលី បានបិទដើម្បីប្រើប្រាស់ជាផ្ទះបាយ និងបន្ទប់ទឹក និងរបងដែលបានបិទនោះត្រូវបានបិទតាំងពីឆ្នាំ 2012 រហូតដល់បច្ចុប្បន្ន ហើយរបងដែលបានបិទនោះគឺស្ថិតនៅចំណីដីក្រោយផ្ទះរបស់ខ្ញុំដើមបណ្ដឹងឈ្មោះ សេង អេងឡុង ពិតប្រាកដមែន។

ខ្ញុំបាទ សេង អេងឡុង សូមគោរពស្នើរសុំដល់លោកអភិបាលខណ្ឌមានជ័យ មេត្តាផ្ដល់យុត្តិធម៌ ដល់ក្រុមគ្រួសារខ្ញុំបាទ និងទាមទារឲ្យឈ្មោះ ឃ្លោង ស៉ីវលី និងឪពុកឈ្មោះ ឃ្លោង ហេង និងម្ដាយឈ្មោះ ជា ហៃស៊ីម ធ្វើការរុះរើចង្ក្រានបាយ និងបន្ទប់ទឹកលើដីក្រោយផ្ទះខ្ញុំបាទ មានបណ្ដោយ 2 ម៉ែត្រ ទទឹង 5 ម៉ែត្រ នោះចេញ និងធ្វើការប្រគល់ដីនោះមកឲ្យម្ដាយខ្ញុំវិញផង និងសូមឲ្យអាជ្ញាធរមានវិធានការផ្លូវច្បាប់ចំពោះជនទាំងនោះ តែងតែរឹងទទឹងមិនព្រមរុះរើ ដែលអាជ្ញាធរបានជូនដំណឹងកន្លងមក។

ជុំវិញករណីខាងលើអង្គភាព vpn tv online យើងខ្ញុំរង់ចាំការបំភ្លឺបកស្រាយពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ។