អាណាព្យាបាលសិស្សទាមទារសំណងពីគ្រូម្នាក់នៅសាលាបឋម សិក្សាកំពង់គ្រងសួរ ចំនួន២.០០០ដុល្លារ ខណៈគ្រូវាយ នឹង ខោកក្បាលកូនគាត់ជា ញឹកញាប់

63

ខេត្តកំពត ៖ លោកគ្រូម្នាក់ ឈ្មោះ សួង រ៉ែន ដែល ជាគ្រូប្រចាំថ្នាក់នៅសាលាបឋម សិក្សាកំពង់គ្រងសួរ ស្ថិតក្នុងឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត កំពុងរងនូវពាក្យបណ្តឹង របស់អាណាព្យាបាលសិស្សម្នាក់ ឈ្មោះ រិទ្ធ ភិរុណ ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ ដែលលោកគ្រួបានប្រើប្រាស់អំពើហិង្សាដោយវាយ និងខោកក្បាលកូនគាត់ជា ញឹកញាប់ រហូតកូនគាត់អត់ទ្រាំមិនបាន ក៏បានរាយការណ៍ប្រាប់ ទៅលោកគ្រូនាយកសាលា ដើម្បីជួយអន្តរាគមន៍កុំឲ្យគ្រូធ្វើបាប មកលើខ្លួនទៀត ក្រោយមកលោកគ្រូនាយកសាលាក៏បានហៅ លោកគ្រូប្រចាំថ្នាក់រូបនោះមកធ្វើការអប់រំ កុំឲ្យប្រើអំពើហិង្សាទៅ លើក្មេងជាសិស្សក្នុងថ្នាក់នេះបន្តទៀត។

 

ក្រោយពីលោកនាយកសាលាធ្វើការអប់រំដល់គ្រូប្រចាំថ្នាក់រូបនោះ រួចមក ត្រូវបានគ្រូប្រចាំថ្នាក់ឈ្មោះសួង រ៉ែន ខាងលើ បានធ្វើការគំរាមក្មេងប្រុសរូបនោះ ដោយដេញចេញពីថ្នាក់រៀនក៏មាន រហូតធ្វើ ក្មេងប្រុសរូបនោះខ្លាចមិនហ៊ានចូលសាលាទៀតផង។

តាមស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា៖ ដោយសារតែ រូបគាត់ជាស្ត្រីមេម៉ាយ ជួបការលំបាកក្នុងជីវភាពគ្រួសារផងនោះ រូបគាត់បានទុកកូនឲ្យនៅជាមួយជីដូនដែលត្រូវជាម្តាយរបស់ខ្លួន ហើយខ្លួនវិញក៏ទៅធ្វើការក្នុងក្រុមហ៊ុនឯកជនមួយនៅខេត្តតាកែវ ។

ហើយនៅពេលកូនមានបញ្ហាដូច្នេះ ជីដូនដែលត្រូវជាម្តាយ របស់ខ្លួនបានទូរស័ព្ទទៅប្រាប់ឲ្យមកដោះស្រាយគ្នាជាមួយគ្រូ និង នាយកគ្រប់គ្រងសាលាបឋមសិក្សាខាងលើ ដែលកូនប្រុសគាត់ មិនហ៊ានចូលសាលាអស់រយៈ៤ទៅ៥ថ្ងៃមកហើយ ចាប់តាំងពី ក្រោយពេលកើតហេតុ (នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២) រហូត មកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមកនេះ ទើបមានការ ដោះស្រាយសម្របសម្រួលគ្នាពីខាងគណៈកម្មការប្រឹក្សាវិន័យ និង នាយកសាលា ដោយមានម្តាយកុមាររងគ្រោះ និងគ្រូប្រចាំថ្នាក់ ដែលរងការចោទប្រកាន់ចូលរួមដោះស្រាយផងនោះ មកធ្វើការ ដោះស្រាយសម្របសម្រួលគ្នា ព្រមទាំងដាក់ពិន័យដល់គ្រូដែលរង ការចោទប្រកាន់នោះ ដោយដកឲ្យទៅបង្រៀននៅថ្នាក់ផ្សេង ហើយយកគ្រូផ្សេងឲ្យទៅបង្រៀនថ្នាក់ទី៦ ជំនួសគ្រូដែលមាន បញ្ហារងការចោទប្រកាន់ពីអាណាព្យាបាលក្មេងខាងលើនោះផងដែរ។

យោងតាមប្រភពព័ត៌មានពីលោកនាយកសាលាឈ្មោះ រិន ជឿន បានប្រាប់អ្នកយកព័ត៌មានយើងថា ការសម្របសម្រួលរវាង អាណាព្យាបាលក្មេង និងគ្រូប្រចាំថ្នាក់ដែលរងការចោទប្រកាន់ពី សំណាក់អាណាព្យាបាលក្មេង កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនៅសាលាខាងលើនោះ មិនបាន សម្រេចនោះទេ។

ដោយភាគីខាងអាណាព្យាបាលក្មេងទារ សំណងជំងឺចិត្តពីគ្រូដែលរងការចោទប្រកាន់នោះចំនួនទឹកប្រាក់២ ពាន់ដុល្លាអាមេរិក ទើបព្រមបញ្ចប់រឿង ។ដោយអាណាព្យាបាល នោះនិយាយថា ដើម្បីយកទៅបំរើសេវាឱ្យគ្រូពេទ្យពិនិត្យក្បាល ដែលត្រូវគ្រូវាយ និងខោកជាច្រើនលើកច្រើនសារនោះផង និង ដើម្បីធ្វើសាហ៊ុយក្នុងការធ្វើសំណុំបែបបទបទសុំផ្លាស់កូនឲ្យចូល រៀននៅសាលាផ្សេងទៀតផង។ប៉ុន្តែសំណូមពររបស់ស្ត្រីជាអាណាព្យាបាលក្មេងរូបនេះ ត្រូវបានគ្រូ ប្រចាំថ្នាក់ដែលរងការចោទប្រកាន់នោះ បដិសេធ មិនមាន លទ្ធភាពប្រគល់ជូនតាមសំណូមពរនោះទេ ។

ជាមួយគ្នានេះដែរ ក្រុមការងាររបស់សាលា ដែលបានចូលរួមក្នុងការសម្របសម្រួល នេះ បានប្ដូរយោបល់ដូច្នេះថា ដើម្បីធ្វើការសម្របសម្រួល សូម យកក្មេងដែលសង្ស័យថាពាក់ព័ន្ធនឹងសុខភាពដោយអំពើហិង្សា នោះទៅឲ្យគ្រូពេទ្យពិនិត្យ រួចហើយសាម៉ីខ្លួនគ្រូដែលរងការ ចោទប្រកាន់នោះ ត្រូវចំណាយសេវាពិនិត្យរបស់ពេទ្យ និងថ្នាំពេទ្យ ឬក៏ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥០០ ដុល្លារឲ្យទៅ អាណាព្យាបាលក្មេងរងគ្រោះនោះ នេះជាយោបល់របស់ អ្នកចូលរួម ជួយផ្តល់ជាយោបល់ ប៉ុន្តែភាគីខាងអាណាព្យាបាល ក្មេងបដិសេធមិនទទួលយកបានទេ ។

 

ចំណែកលោកគ្រូដែលរងការចោទប្រកាន់នោះ បានឲ្យដឹងថា រឿង នេះ ក្មេងក៏ខុស ខ្លួនក៏ខុស ហើយក្នុងការវាយបន្តិចបន្តួចនេះ ក្នុង នាមអប់រំកុំឲ្យក្មេងមិនស្តាប់ការពន្យល់នៅក្នុងថ្នាក់ដូចជា ងាកមុខ ងាកក្រោយ មិនស្តាប់ការណែនាំពន្យល់ ទើបខ្លួនជាគ្រូត្រូវវាយខ្លះទៅ បើមិនឲ្យវាយ ឬប្រដៅខ្លះទេ មានតែទុកឲ្យក្មេងកាន់តែ មិនគោរពវិន័យ នាំគំរូមិនល្អដល់សិស្សដទៃទៀត ហើយ ម្យ៉ាងទៀតខាងសាលាដាក់ពិន័យឲ្យខ្លួនទៅបង្រៀនថ្នាក់ផ្សេង ក៏ ខ្លួនព្រមទៅដោយឥតប្រកែកនោះឡើយ។

 

ប៉ុន្តែការដោះស្រាយសម្របសម្រួលខាងលើនេះ ដោយម្តាយក្មេង ទារសំណងជំងឺចិត្តធ្ងន់ពេកដល់ទៅ២ពាន់ដុល្លារ ស្មើនឹង៨លាន រៀល ខ្លួនមិនមានលទ្ធភាពរកប្រាក់ឯណាបង់ឲ្យនោះទេ ប្រាក់ខែ បន្តិចបន្តួច រកតែលុយចិញ្ចឹមកូនមិនចង់រស់ផងសព្វថ្ងៃនេះ។នេះ ជាសម្ដីរបស់លោកគ្រូប្រចាំថ្នាក់ ដែលរងការចោទប្រកាន់ឆ្លើយបំភ្លឺ ប្រាប់អ្នកយកព័ត៌មានយើង តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ។

សូមបន្ថែមថា ស្ត្រីឈ្មោះ រិន ស្រីម៉ៅ ដែលជាអាណាព្យាបាលក្មេងខាងលើ នោះ ក៏បានប្រាប់អ្នកយកព័ត៌មានយើងកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ថា ការដោះស្រាយសម្របសម្រួលពី សំណាក់គណៈកម្មការក្រុមប្រឹក្សាវិន័យរបស់សាលា និងនាយក គ្រប់គ្រងសាលាខាងលើ ជាមួយនាងខ្ញុំជាអាណាព្យាបាលសិស្សរងគ្រោះ មិនបានសម្រេចនោះទេ ដោយនាងខ្ញុំជាអាណាព្យាបាល សិស្សរងគ្រោះទារសំណងជួសជុលការពិនិត្យសុខភាព និងផ្លាស់ ប្ដូរយកកូនទៅរៀននៅសាលាថ្មី តែសាម៉ីខ្លួនអ្នកប្រព្រឹត្តមិន យល់ព្រមតាមសំណូមពររបស់នាងខ្ញុំនោះទេ ៕