ករណីគ្រោះ..ថ្នាក់ ចរា.ចរណ៍ រវាងរថយន្តដឹកដី និងម៉ូតូ បណ្តាលឱ្យស្លា..ប់មនុស្សចំនួន ២នាក់ :

0

វេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវចំណោតមហោស្របថ្មី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ​ ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយរថយន្តបែនដឹកដី ១គ្រឿង ម៉ាក HIYANDAI​  ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-4500 បើកបរដោយឈ្មោះ​ សួន ខា ភេទ ប្រុស​ អាយុ ៣០ឆ្នាំ​​ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ​ភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រកព្រៃនប់ ខេត្តព្រះសីហនុ​ មានទិសដៅ​ ចុះចំណោតពី ជើង ទៅ​ ត្បូង លុះមកដល់ចំណុចផ្លូវកោងកេីតហេតុខាងលើ បានរ៉េចង្កូតទៅឆ្វេងបុកនឹងម៉ូតូ​១គ្រឿង ម៉ាក​ HONDA ZOOMER ពណ៌ទឹកក្រូច-ស ពាក់ផ្លាកលេខ ព្រះសីហនុ 1G-7537​  បេីកបរដោយ​ឈ្មោះ​ ប៊ូ រតនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មន្ត្រីនគរបាលខេត្តព្រះសីហនុ រួមដំណើរដោយកូនឈ្មោះ ធី រតនាឧត្តម ភេទប្រុស អាយុ ៧ឆ្នាំ មុខរបរសិស្ស  បច្ចុប្បន្នស្នាក់ នៅ​ភូមិ១ សង្កាត់​លេខ១​ ក្រុង​-ខេត្តព្រះសីហនុ​ ដែលមានទិសដៅផ្ទុយគ្នា បណ្ដាលឱ្យស្លាប់មនុស្ស​ទាំង ២នាក់។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចយកនាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ខេត្ត​ រួមទាំងវត្ថុតាង រថយន្តនិងម៉ូតូ ដើម្បីបន្តតាមនីតិវិធី។