ករណីឃាតកម្មមួយគ្រួសារសម្លាប់មនុស្ស៥នាក់ នៅខេត្តមណ្ឌលគិរី ក្មេងម្នាក់គត់ដែលរួចជី..វិត ពេលនេះមិនទាន់ធូស្បើយទេ ព្រោះរបួ..សធ្ងន់ត្រង់កនិងក្បាល…

53

មណ្ឌលគិរី​៖​ មកទល់ពេលនេះក្មេងម្នាក់ដែលរួចជី.វីតក្នុងករណីឃាត..កម្មមួយគ្រួសារនោះ ស្ថានភាពពេលនេះគឺមិនទាន់ធូស្បើយនៅឡើយទេ​ ព្រោះរបួសធ្ងន់ធ្ងន់ត្រង់ក​ ​និង​ ក្បាល​ ដោយត្រូវនិងការវាយដោយវត្ថុរឹង​ ក្នុងនោះយើងឃើញវត្តមានរបស់​ លោក​ ឧត្ដមសេនីយ៍​ទោ​ ជាវ​ វិបុល​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ និង​ កម្លាំងជំនាញCPU  ចុះសួរសុខទុកនិង  ប្រមូលពត័មានមួយចំនួន​ រហូតឈានដល់ការបង្រ្កាប់ក្រុមឃាតកមួយក្រុមបានសម្រេច។

សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ បាន​ស្រាវជ្រាវ​ឈាន​ទៅ​ឃា.ត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៦​នាក់​ ជា​បន្តបន្ទាប់​ ពាក់ព័ន្ធ​ករណី​ឃា.ត.កម្ម​គិត​ទុកជា​មុន​លើ​គ្រួសារ​មួយ​នៅ​ស្រុក​ពេ​ជ្រា​ដា​ កាលពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១១​:​៣០​នាទី​ បណ្តាល​ឱ្យ​ក្មេង​ចាស់​ចំនួន​ ៥​នាក់​ បាន​ស្លាប់​ និង​ក្មេង​ប្រុស​ ១​នាក់​ រង​របួស​ នៅ​ចំណុច​ស្រែ​ចោត​ ភូមិ​មេ​ប៉ៃ​ ឃុំ​ពូ​ជ្រៃ​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ។​

សមត្ថកិច្ច​បន្ត​ថា​ ក្រោយ​ពី​មាន​ហេតុការណ៍​កើត​ទ្បើ​ង​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នាយកដ្ឋាន​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ និង​មានការ​ចូលរួម​ពី​អង្គការ​ការពារ​កុមារ​ CPU​ ចុះ​ដល់ទី​តាំង​កើតហេតុ​ ធ្វើការ​ស្រាវជ្រាវ​ ដើម្បី​កំណត់​អត្តសញ្ញាណ​ជនល្មើស​ដែល​ពាក់​ព​ន្ធ័​ករណី​ខាងលើ​។​ រហូត​មក​ដល់​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រុមការងារ​បាន​ឈាន​ទៅ​ដល់កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ និង​ធ្វើការចាប់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​ ៦​នាក់​ ឈ្មោះ​ ធី​ ម្ពៀ​ត​ ហៅ​ ព្សឹ​ត​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ ព្នង​ (​ជន​ដៃដល់​)​ ឈ្មោះ​ រឹម​ ធា​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ (​ជន​ដៃដល់​)​ ឈ្មោះ​ នឹម​ ខ្លា​ខឹ​ន​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ (​ជន​ដៃដល់​)​ ឈ្មោះ​ ធី​ ព្យឹ​ត​ ភេទ​ប្រុស​ អាយុ​ ១៤​ឆ្នាំ​ ជនជាតិ​ ព្នង​ (​ជន​ដៃដល់​)​ ឈ្មោះ​ ក្លឹង​ ច​ន្ធី​ ភេទ​ប្រុស​ អាយុ​ ៤០​ឆ្នាំ​ ជនជាតិ​ ព្នង​ (​អ្នកបញ្ជា​ឲ្យ​សម្លាប់​)​ ឈ្មោះ​ នួន​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​ ៥៤​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ (​អ្នកបញ្ជា​ឲ្យ​សម្លាប់​)​ ។​

ក្នុងករណីឃាតកម្មយ៉ាងសាហាវនេះ​ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ បា..ញ់​ និង​វា.យ​សម្លា..ប់​ ទៅ​លើ​ជន​រង​គ្រោះ​ទាំង​ ៦​នាក់​ កាលពី​ថ្ងៃ​ទី​ ១​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ប្រាកដ​មែន​។​ មូលហេតុ​ ដោយសារ​គំនុំ​ រឿង​ចោទប្រកាន់​ក្រុម​គ្រួសារ​រង​គ្រោះ​ថា​ បាន​ធ្វើអំពើ​អាប​ធ្មប់​ មក​លើ​គ្រួសារ​ខ្លួន​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ បាន​ប្រគល់​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា ផ្តន្ទាទោស​តាម​ច្បាប់​៕