ផ្ទុះការរិះគន់ចំពោះនគរបាលច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតថា យកលុយពីម៉ូតូឌុប១គ្រឿង ១ពាន់បាត និង ៣ពាន់បាត ពីអ្នករត់ផាស្អាប់ ក្នុង១ខែ

4

#ខេត្តបន្ទាយមានជ័យ ÷ ថ្មីៗ គេសង្កេតឃើញថា មានការ រិះគន់ នគរបាលច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដែលឋិតក្រោមការ គ្រប់គ្រងរបស់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន មានតួនាទី នាយប៉ុស្តិ៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត យ៉ាងចាស់ខ្លាំង ទាក់ទិន និង ការបើកដៃ អោយ ក្រុមម៉ូតូឌុប និង ក្រុមរត់ផាស្អាប់ ទៅចត និងដេញ ចាប់ម៉ូយ យ៉ាងរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ ពេញមុខច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ។ ដោយក្នុងនោះ យោង តាមប្រភព ពីក្រុមអ្នករត់ម៉ូតូឌុប និង ផាស្អាប់នៅទីនោះ បានលួចខ្សឹប ប្រាប់សារព័ត៌មាន យើងអោយដឹងថា ម៉ូតូឌុប ត្រូវបង់លុយ ទៅអោយនគរបាលច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ក្នុង១គ្រឿង ១ពាន់បាត (លុយថៃ) និង ម៉ូតូផាស្អាប់ បង់១ខែ ៣ពាន់បាត (លុយថៃ) ទើបអាចដឹកម៉ូយនៅក្នុងបរិវេណ មុខច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានដោយ សេរី ។

តាមការជាក់ ថ្មីៗនេះ មានបុរសម្នាក់ ជាអ្នករត់ផាស្អាប់ បានបង្ហោះ វីដេអូ លើបណ្តាញ សង្គម ពីការមិនពេញចិត្តចំពោះទង្វើនគរបាលច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដែលម៉ូយ បាន booking គាត់អោយចូលទៅដឹក នៅមុខច្រទ្វារទ្វារអន្តរជាតិ តែត្រូវបាននគរបាល ឈ្មោះ ធី មិនអោយចូលឡើយ ។ ក្នុងវីដេអូនោះ យើងសង្កេតឃើញថា បុរសក្នុងវីដេអូ បាន ប្រាប់ថា ម៉ូតូឌុបក្នុង១គ្រឿង ត្រូវបង់លុយ ១០០០ បាត (មួយពាន់បាតលុយថៃ) និង ផាស្អាប់ បង់លុយ ៣០០០បាត(បីពាន់បាតលុយថៃ) ទើបអាចរត់និងចេញចូលដឹកភ្ញៀវបាន ដោយសេរី ។

ក្នុងនោះក៏មានការរិះគន់ ពីសំណាក់ បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ផងដែរ ដោយពលរដ្ឋលើកឡើងថា ” ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បើកដំណើរការមិនទាន់បានប៉ុន្មានផង បែរជានគរបាលច្រកទ្វារមួយនេះ ធ្វើអោយថ្នាក់ដឹកនាំឈឺក្បាលទៀតហើយ ដោយសារតែផលប្រយោជន៍តិចតូចសោះ”  ។

ជុំវិញនៃការរិះគន់នេះ នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត សារព័ត៌មាន VPN TV ONLINE របស់យើង មិនអាចសុំការបំភ្លឺបានទេ ដោយសារខល ជាប់រវល់រហូត ហើយសារព័ត៌មាន យើង បានព្យាយាម កន្លះម៉ោង ខលទៅម្តងទៀត តែជាប់រវល់ដដែល ហាក់បីដូចជា  លេខអ្នកសារព័ត៌មាន ត្រូវបានប្លុក។ ទោះបីជាពេលនេះ សារព័ត៌មាន មិនទាន់បានទទួល ការបកស្រាយ យ៉ាងណា ក៏ដោយ អង្គភាព យើងរង់ចាំ ទទួលការបកស្រាយ គ្រប់ពេលពីលោកឧត្តមសេនីយ៍ត្រី អុី ចំរើន រៀងរាល់រាល់ម៉ោង ធ្វើការ៕