ឯកឧត្តម សាយ សំអាល់៖ មានតែគណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ និងសាកសមបំផុតក្នុងការដឹកនាំនាវាកម្ពុជា

1

(ភ្នំពេញ)៖  នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅវិមាន៧ មករា​ ឯកឧត្តម សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រសួងបរិស្ថាន និងសកម្មជនយុវជនកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ និងសាកសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានលើកឡើងនូវ

១.គោលនយោបាយជាអាទិភាពសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ធ និងការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ។

២.ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំ របស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រនិងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការក្នុងការបង្ការ និងទប់ស្កាត់នូវការរីករាយដាល និងការឆ្លងជំងឺកាចសាហាវកូវីដ១៩ ដោយបានបើកដំណើរការប្រទេសជាតិ និងសេដ្ឋកិច្ចឡើងវិញ ដែលកត្តាសំខាន់នោះ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាក់ស្រោចវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ លើប្រជាពលរដ្ធទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ហើយបានដឹកនាំនាវាកម្ពុជាឱ្យឆ្លងផុតពីពីមហន្តរាយកូវីដ១៩។

៣.គោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ជាចក្ខុវិស័យវែងឆ្ងាយ គឺឱ្យកម្ពុជាកាន់តែឈានឆ្ពោះទៅមុខបន្ថែមទៀត ចាំបាច់ត្រូវថែរក្សសន្តិភាព កុំចាំបាត់បង់ហើយនោះ នឹកគិតពីសន្តិភាព។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម បានលើកឡើងពីការបន្តរួមសាមគ្គីគ្នា កៀកស្មា ឱបក្រសោបគ្នា និងត្រូវទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ៕