ក្រសួងសុខាភិបាល ថ្ងៃនេះ ករណីឆ្លងកូវីដ-១៩ អ្នកឆ្លង ៣៥នាក់ ,អ្នកជាសះស្បើយ ២៤នាក់និងគ្មានអ្នកជំងឺស្លាប់…

1

ភ្នំពេញ ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃច័ន្ទទី​០៨​ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ៣៥នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ២៤នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៧ ខែសីហា​​​​​​​​​​​ ឆ្នាំ​២០២២​ មានអ្នកឆ្លងចំនួន​ ៣៥នាក់ និងអ្នកជាសះស្បើយ​ ​២៤នាក់និងអ្នកជំងឺស្លាប់​ គ្មាន​៖

– ករណីឆ្លង​សហគមន៍​ ៣៥នាក់ឆ្លង

– អ្នកដំណើរពីបរទេស គ្មាន

គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២

– អ្នកឆ្លងសរុប= 13​7, 056 នាក់

– អ្នកជាសះស្បើយ= 133,707 នាក់

– អ្នកស្លាប់= 3,056 នាក់