កម្មវិធីបរិច្ចាគឈាមរៀបចំដោយ សហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ (ស ស យ ក)សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុដែលមានសមាជិកជាច្រេីន ក្នុងនោះក៏មានធនាគា H H Bank ផងដែរ!!!

21

ភ្នំពេញ . ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ នៅអាគារ ខេម រ៉ានី ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ  បានរៀបចំនូវកម្មវិធីបរិច្ចាគឈាមក្នុងនាមជាលក្ខណៈមនុស្សធម៌ដើម្បីជួយសង្គ្រោះដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងតែខ្វះខាតឈាម ដោយមានការចូលរួម និងសហការជាមួយ នឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងសមាគមមីក្រូហិរញ្ញវត្ថុ ក្រុមការងារយុវជន(ស ស យ ក) សង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ ដើម្បីចូលរួមបរិច្ចាគឈាមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងនោះផងដែរយើងឃើញមានវត្តមានយុវជនស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងនាមមនុស្សធម៌យ៉ាងច្រើនកុះករ ។

បើតាមក្រុមគ្រូពេទ្យគាត់បានបញ្ជាក់មកក្រុមសារព័ត៌មានយើងថា ការបរិច្ចាគឈាមគឺមិនធ្វើឱ្យយើងខូចសុខភាព ឬក៏ប៉ះពាល់ដោយប្រការណាមួយនោះឡើយ ការបរិច្ចាគឈាមដូចយើងដូរកោសិកាថ្មីឬហៅថាផ្លាស់ឈាមចាស់ផលិតឈាមថ្មីដោយស្វ័យប្រវត្តិ ។

ការបរិច្ចាគឈាមស្រស់គឺជាគុណតម្លៃដ៏ពិសេសមួយ ឬហៅថាសង្គហធម៌ពិសេសមួយសម្រាប់ជួយដល់មនុស្សទូទៅ ឬក៏ជាអំពើល្អដែលយើងមិនអាចកាត់ថ្លៃបាន ការសន្សំនូវសេចក្តីល្អ រមែងនាំមកនូវសេចក្តីសុខមកដល់ខ្លួននិងអ្នកដទៃ ។

សូមបងប្អូនប្រជាពលរដ្ឋទូរទៅដែលគ្រប់អាយុមានសុខភាពល្អ អញ្ជើញនឹងចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងនាមមនុស្សធម៌ដើម្បីជួយដល់ជនទូទៅដែលខ្វះឈាម ក្រោមដំបូលសន្តិភាពតែមួយ យើងត្រូវតែរួបរួមគ្នាដើម្បីជួយសង្គ្រោះដល់អ្នកខ្វះខាតឈាម ក៏ដូចជាជួយដល់អាយុជីវិតខ្មែរយើងផងដែរ។