ឈ្មោះវ៉ាន់បើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំពេញបន្ទុកមានអ្នកចូលរួមលេងល្បែងភ្លូកទឹកភ្លូកដី

2

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា បានអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះមេដាយ មាស លើកដំបូង សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដោយក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា ដែលទើបយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យបន្តដឹងថា ក្នុងមួយថ្ងៃៗមានអ្នកបើកបររថយន្តរាប់សិបគ្រឿង និងម៉ូតូរាប់រយគ្រឿងចូលទៅលេងល្បែងបញ្ជល់មាន់ និងអាប៉ោងនៅភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដូច្នេះក្នុងមួយថ្ងៃៗឈ្មោះ វ៉ាន់ ដែលជាមេល្បែងស៊ីសងអាចប្រមូលលុយបានយ៉ាងច្រើនពីក្រុមអ្នកញៀនល្បែង ក្នុងខណៈដែលមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុករក្សាភាពស្ងៀមស្ងាត់ដើម្បីផលប្រយោជន៍។ មជ្ឈដ្ឋាននានាបានលើកឡើងថាបើគ្មានការឃុបឃិតពីសំណាក់សមត្ថកិច្ច និងមន្រ្តីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ទេនោះគឺឈ្មោះ វ៉ាន់ មិនអាចបើកល្បែងស៊ីសងក្នុងភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានយ៉ាងរលូនឡើយ។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មេត្តាចាត់វីធាការក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងឃុំព្រែកកក់ នេះផង ដើម្បីពង្រឹងសន្តិសុខសង្គមស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង7ចំណុច។ ដោយហេតុថាបច្ចុប្បន្នបុគ្គលឈ្មោះ វ៉ាន់ បើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំក្នុងភូមិព្រះ ឃុំព្រែកកក់ ដំណើរការយ៉ាងរលូន ហើយសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋានធ្វើមិនដឹងមិនឮអ្វីទាំងអស់។ លោកអភិបាលស្រុកស្ទឹងត្រង់ និងលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បែកជាបណ្ដែតបណ្ដោយឲ្យបុគ្គលឈ្មោះ វ៉ាន់ ធ្វើព្យុះភ្លៀងបើកល្បែងស៊ីសងយ៉ាងពេញបន្ទុក ពេលនេះដែលប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខដែលអាចមានកើតឡើងដោយបញ្ហាល្បែងស៊ីសងទាំងនេះ។