ករណីអគ្គិភ័យឆាបឆេះផ្ទះ និងរថយន្តមួយគ្រឿងអស់ទាំងស្រុងនៅខណ្ឌដង្កោ

19

ភ្នំពេញ​ ៖​ មានករណីគ្រោះអគ្គិភ័យមួយបានកេីតឡេីង​បណ្ដាលឱ្យផ្ទះ​លក់អីវ៉ាន់ចាប់ហួយខូចខាតទំនិញនិងសម្ភារអស់ទាំងស្រុង រួចក៏ឆេះរាលដាលទៅផ្ទះមួយទៀតធ្វេីឱ្យរថយន្ត Hilux Vigo មួយគ្រឿងដែលកំពុងចតមុខផ្ទះឆេះខ្ទេចស្ទេីរតែទាំងស្រុងផងដែរ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ខែកុម្ភៈ  ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ KS01 ផ្ទះលេខ ២១៧ និងលេខ ២១៩ ក្នុងបុរី ពិភពថ្មី កួរស្រូវ៣  ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បេីតាមប្រភពពីអ្នកឃេីញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញមានផ្សែងហុយចេញពីផ្ទះលេខ ២១៩ ដែលជាផ្ទះលក់អីវ៉ាន់ចាប់ហួយ រួចក៏ចេញជាអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វេីឲ្យខូចខាតសម្ភារអស់ទាំងស្រុង  រួចក៏ឆេះរាលដាលបន្តដល់ផ្ទះមួយខ្នងទៀតដោយបានឆាបឆេះរថយន្តមួយគ្រឿងម៉ាក Hilux Vigo ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-0902 ដែលកំពុងចតនៅផ្ទះឆេះខ្ទេចស្ទេីរតែទាំងស្រុងផងដែរ​ ។

ភ្លាមនោះៗ កម្លាំងខាងសន្តិសុខបុរី បាននាំគ្នាមកជួយបាញ់ពន្លត់ដោយប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ជាច្រេីន បំពង់ និងបានប្រេីប្រាស់រថយន្តដឹកទឹកដែលប្រចាំការក្នុងបុរី១គ្រឿងទៀត ទេីបរលត់ជាស្ថាពរ នៅវេលាយប់រំលងអធ្រាត្រថ្ងៃដដែល​ ។

ក្នុងករណីអគ្គិភ័យនេះដែរ​មិនបណ្ដាលឱ្យមនុស្សរងរបួស​ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ​។ ចំពោះមូលហេតុ​សមត្ថកិច្ចសន្និដ្ឋានថា​ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ៕