ម្ដាយយំសោកបោកខ្លួនព្រោះតែបាត់បង់កូនជាទីស្រឡាញ់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍…!!!

4

ភ្នំពេញ÷ក្មេងស្រីម្នាក់រងរបួសធ្ងន់ធ្ងរ ដង្ហើមចង្រឹត ហើយបានស្លាប់ពេលដឹកបញ្ជូនទៅគ្លីនិក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តសណ្តោងសុីទែនពោងសុីម៉ង់ត៍ បុកនឹងកិនកង់ ពេលវិលត្រឡប់មកពីផ្សារវិញ វេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ក្មេងស្រីរងគ្រោះឈ្មោះ ម៉ែន ចង្រឹត អាយុ១៨ឆ្នាំ មុខរបរ លក់ បាយ មុខរោងចក្រQMI ជាមួយម្តាយជាស្ត្រីម៉េម៉ាយ មានទីលំនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះជិះកង់មកទិញឈាមជ្រូកនៅផ្សារជម្ពូវ័ន

ហើយជនរងគ្រោះទិញឈាមជ្រូកបានហើយក៏ជិះកង់វិលត្រឡប់ទៅផ្ទះវិញ តាមផ្លូវបេតុងQMIពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ឆ្លងផ្លូវ ស្រាប់តែរថយន្តរថយន្តសណ្ដោង ស៊ីទែនពោងស៊ីម៉ង់ត៍ម៉ាកCHENLONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3F-0739 សណ្តោងសុីទែនពោងសុីម៉ង់ត៍ បើកពីជើងទៅត្បូងបុកកិនកង់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ហើយបានស្លាប់ពេលដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកស័ង្កម៉ារី ចំណែកអ្នកបើកបររថយន្ត ក្រោយពីកើតហេតុភ្លាមចុះរត់គេចខ្លួនបាត់ ។

ករណីខាងលើ ភ្លាមៗត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែករថយន្ត និងកង់ ត្រូវបានប្រគល់ឲ្យជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕