Update៖ស្មៀនឃុំស្រែឈូក ភ័យស្លន់ស្លោពឹងគេឯង ឱ្យជួយធ្វើលិខិតបដិសេធរឿងលួចស៊ីញេជំនួសមេឃុំ តែត្រូវបរាជ័យ!

1

(មណ្ឌលគិរី)៖ បន្ទាប់ពីល្បីល្បាញតាមបណ្ដាញសង្គម រឿងជំរិតទារប្រាក់ពីម្ចាស់ចម្ការស្វាយចន្ទី ចំនួន១.០០០ដុល្លារ ជាថ្នូរនិងបញ្ជាក់សិទ្ធកាន់កាប់ដីធ្លី រួមនិងករណីលួចចុះហត្ថលេខា ជំនួសលោកមេឃុំ ជាថ្នូរនិងលុយ១០០$នោះមក!។

ឥឡូវសាម៉ីខ្លួនលោក ឱក ថេង ស្មៀនឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងភ័យស្លន់ស្លោខ្លាចអស់តួនាទី! ។

ដោយរត់ទៅពឹងមេភូមិរណែង រួមនិងលោក តិ ឃិត អតីតមេឃុំស្រែឈូក ស្រុកកែវសីមា ឱ្យជួយធ្វើលិខិតបដិសេធៈ ឱ្យខ្លួន និងជួយបញ្ជាក់ថាៈ ខ្លួនស្អាតស្អំ មិនបានជំរិតទារ ប្រាក់គេ និងមិនបានលួចស៊ីញេ ជំនួសមេឃុំ.។
ប៉ុន្តែសំណើរនេះត្រូវបានបរាជ័យ ខណៈមេភូមិ និងអតីតមេឃុំ”បានបដិសេធមិនធ្វើតាម”។

ជុំវិញរឿងរ៉ាវមួយនេះ នៅថ្ងៃទី១៥.០៧.២០២២ មន្ត្រីនៅស្រុកកែវសីមា ម្នាក់បានប្រាប់ភ្នាក់ងារ«ដើមរាំង»ថាៈ ពេលនេះលោក ឱក ថេង ស្មៀនឃុំស្រែឈូក ស្រុកកែវសីមា កំពុងភ័យស្លន់ស្លោខ្លាចអស់តួនាទីជាស្មៀនឃុំ។

ដោយលោក ឱក ថេង បានរត់ទៅពឹងលោកមេភូមិរណែង និងលោក តិ ឃិត អតីតមេឃុំស្រែឈូក ឱ្យជួយធ្វើលិខិតបដិសេធៈ រាល់ការចោទប្រកាន់ និងជួយបញ្ជាក់ថាៈ ខ្លួនស្អាតស្អំ មិនបានជំរិតទារប្រាក់គេ និងមិនបានលួចស៊ីញេ ជំនួសមេឃុំ.។
តែសំណើរនេះត្រូវបានបរាជ័យ ព្រោះលោកមេភូមិ និងអតីតមេឃុំ មិនធ្វើតាម! ។

ជាការឆ្លើយតប នៅថ្ងៃទី១៥.០៧.២០២២ លោក តិ ឃិត អតីតមេឃុំស្រែឈូក បានថ្លែងទទួលស្គាល់ថាៈ លោក ឱក ថេង ស្មៀនឃុំស្រែឈូក ពិតជាបានរត់មកពឹងឱ្យលោក ជួយចុះហត្ថលេខា បដិសេធប្រាកដមែន.តែលោកមិនធ្វើឱ្យ។

បើតាមលោក តិ ឃិត «លិខិតបដិសេធក៍មិនធ្វើ ហើយបើឱ្យប្ដឹងលោក ឱក ថេង រឿងលួចស៊ីញេជំនួសរូបលោក ក៍មិនប្ដឹងដែរ»។

សូមជម្រាបថាៈ ស្ដ្រីម្នាក់នៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា បានអះអាងថាៈ«លោក ឱក ថេង ស្មៀនឃុំស្រែឈូក ពិតជាបានក្លែងឯកសារ លួចចុះហត្ថលេខា ជំនួសលោក តិ ឃិត អតីតមេឃុំស្រែឈូក ប្រាកដមែន»។

ខណៈលិខិតស្នាមរបស់អ្នកស្រីគឺលោក ឱក ថេង ជាអ្នកស៊ីញេផ្ទាល់ដៃ ដោយពេលនោះ អ្នកស្រីទៅសាលាឃុំស្រែឈូក ដើម្បីសុំបញ្ជាក់សិទ្ធកាន់កាប់ដីធ្លី សម្រាប់ខ្ចីប្រាក់ពីធនាគារ។
ប៉ុន្តែលោក តិ ឃិត មេឃុំ មិននៅ ហើយ លោក ឱក ថេង ស្មៀនឃុំស្រែឈូក បាននិយាយថាៈ ចាំខ្ញុំស៊ីញេជំនួសលោកមេឃុំ ឱ្យតែលុយ១០០$មក ។
ទន្ទឹមនិងនោះ អ្នកស្រីក៍បានប្រគល់លុយឱ្យលោក ឱក ថេង ចំនួន១០០$ តាមការទាមទារ ។
ហើយលោក ឱក ថេង ក៍បានបោះត្រាចុះលេខ និងចុះហត្ថលេខា ជំនួសលោក តិ ឃិត មេឃុំស្រែឈូក តែម្ដងទៅ។

មិនតែប៉ុណ្ណោះសូម្បីលោក វ៉ាន់ រួន អាយុ៥៥ឆ្នាំ មុខរបរមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានទីលំនៅបច្ចុប្បន្នៈ ភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក៍បានអះអាងដែរថាៈ លោក ឱក ថេង ស្មៀនឃុំស្រែឈូក ពិតជាបានជំរិតទារប្រាក់ពីខ្លួនចំនួន១.០០០$ប្រាកដមែន។

លោក វ៉ាន់ រួន បញ្ជាក់ថាៈ ព្រោះតែខ្លួនខ្វះថវិកាដើមទុន សម្រាប់ថែទាំដំណាំ”ស្វាយចន្ទី”។
លោក បានស្នើសុំឱ្យរដ្ឋបាលឃុំស្រែឈូក ជួយបញ្ជាក់សិទ្ធកាន់កាប់ដីធ្លី ដើម្បីបំពេញបែបបទ ខ្ចីប្រាក់ពីធនាគារចំនួន៣.០០០$។

ប៉ុន្តែផ្ទុយទៅវិញនៅថ្ងៃទី២៣.០៦.២០២២ ពេលទៅដល់សាលាឃុំ បែរជាលោក តិ ឃិត មេឃុំស្រែឈូក មិនស៊ីញេឱ្យ ។
ដោយរុញឱ្យទៅជួបចរចា ជាមួយស្មៀនឃុំជាមុនសិន ទើបចុះហត្ថលេខាតាមក្រោយ!។

លោក វ៉ាន់ រួន បន្តថាៈ នៅពេលខ្លួនជួបផ្ទាល់ជាមួយលោក ឱក ថេង ស្មៀនឃុំ ស្រាប់តែលោក ឱក ថេង បានកំណត់ទារ ប្រាក់ពីលោកចំនួន១.០០០$ ជាថ្នូរនិងធ្វើលិខិតបញ្ជាក់កម្មសិទ្ធអោយ។

ក្នុងនោះលោក វ៉ាន់ រួន ក៍បានសម្របសម្រួលសុំថ្លៃ និងតថ្លៃផ្ទាល់មាត់ជាមួយលោក ឱក ថេង ។ពោលគឺ ដំបូងលោក វ៉ាន់ រួន ឱ្យចំនួន៥០$ ហើយបន្តឡើងដល់៥០០$ ។
ប៉ុន្តែលោក ឱក ថេង នៅតែមិនព្រមដោយប្រកាន់ភ្ជាប់ថាៈទាល់តែ១.០០០$ ទើបខ្លួន បោះត្រានិងធ្វើលិខិតបញ្ជាក់ឱ្យ។

ក្រោយតថ្លៃមិនត្រូវគ្នាបែបនេះ លោក វ៉ាន់ រួន បានអស់សង្ឃឹម រួចជិៈម៉ូតូត្រឡប់មកផ្ទះវិញ ទាំងទឹកមុខក្រៀមក្រំ។

បើតាមលោក វ៉ាន់ រួន មូលហេតុដែលលោក ឱក ថេង ស្មៀនឃុំស្រែឈូក ជំរិតទារប្រាក់ពីលោកយ៉ាងច្រើនរហូតដល់ ១.០០០$ បែបនេះ មិនមែនមកពីអត់ស្នាមមេដៃ អ្នកជាប់ព្រំ ឬដីព្រៃដីរដ្ឋអ្វីទេ..!។

ពោលគឺមកពីលោក ឱក ថេង សម្លឹងឃើញថាៈ ឯកសារបញ្ជាក់សិទ្ធដីចម្ការស្វាយចន្ទី របស់លោក ស្ថិតនៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា មានទំហំធំ រហូតដល់១០ហិកតា ហេតុនេះឱ្យប្រាក់បន្តិចបន្តួចមិនប្រថាប់ត្រា មិនធ្វើឱ្យទេ។

ប៉ុន្តែការអះអាងរបស់លោក វ៉ាន់ រួន ត្រូវបានរដ្ឋបាលឃុំស្រែឈូក បដិសេធចោល.!

ករណីនេះលោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានត្រឹមនិយាយថាៈ ចាំចុះស្រាវជ្រាវរួចក៍ស្ងាត់រហូត។
បណ្ដាលឱ្យមានការសង្ស័យថាៈ អាចត្រូវគ្នាជាប្រព័ន្ធ រវាងលោកអភិបាលស្រុក និងស្មៀនឃុំស្រែឈូក ដោយប្រើ{សិល្បៈច្រវាចិញ្ចឹមឆ្ដោរ-កូនចៅហ៊ានធ្វើខុស ដើម្បីរកប្រយោជន៍ជូនមេ}។

ជាមួយគ្នានោះ សូម្បីលោក ខឹម សុផល ប្រធានក្រុមប្រឹក្សាស្រុកកែវសីមា

ក៍បានលើកឡើងថាៈ លោក នួន សារ៉ន អភិបាលស្រុកកែវសីមា អាចជាអ្នកនៅពីក្រោយខ្នងក្នុងរឿងរ៉ាវនេះ ទើប មិនចាត់វិធានការលើលោក ឱក ថេង ស្មៀនឃុំស្រែឈូក.!៕