បែកធ្លាយ អនុប្រធានការិយាល័យ រៀបចំដែនដី ស្រុកសាលាក្រៅ ត្រូវបានប្រជាពលរដ្ឋប្តឹង ពីបទឆបោកលើទំនុកចិត្ត…

30

ខេត្តប៉ែលិន៖ លោក នួន ប៊ុនថល  អនុប្រធានការិយាល័យ រៀបចំដែនដីនគររូបនីយកម្មសំណង់  ស្រុកសាលាក្រៅ ត្រូវបានពលរដ្ឋម្នាក់ ប្ដឹង ចូលទៅ សាលាស្រុកសាលាក្រៅ ខេត្តប៉ែលិន ។

ពាក់ព័ន្ធនឹងពាក្យបណ្ដឹងលោក ឈឹម តុងឈិន  ជាពលរដ្ឋបានលើកឡើងថាគាត់បានឲ្យឈ្មោះ នួន ប៊ុនថុល ធ្វើការរត់ការកាត់ឈ្មោះកម្មសិទ្ធិដីដែលលោក បានលក់ឱ្យទៅអ្នកទិញតែបែបជាធ្វើមិនបាន ថែមទាំងធ្វើឲ្យបាត់ប្លងកម្មសិទ្ធិដីបាត់ មិនព្រមទទួលខុសត្រូវ និងមានការគេចវេសរហូតដល់សព្វថ្ងៃនេះរយៈពេលជាង 2 ឆ្នាំមកហើយ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលគោរពចូលលោក សំ សារ៉េច អភិបាលស្រុកសាលាក្រៅ បានអោយដឹងថា៖  ខ្ញុំបាទឈ្មោះ ឈឹម តុងឈិន  ភេទប្រុស អាយុ 52 ឆ្នាំជនជាតិខ្មែររស់នៅភូមិព្រែកតាឡៃ ឃុំព្រែកអំពិល ស្រុកស្អាងខេត្តកណ្ដាល។

សូមគោរពជូនលោកអភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ សុំប្ដឹងពីឈ្មោះ នួន ប៊ុនថុល  រស់នៅឃុំអូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តបតាមកម្មវត្ថុខាងលើខ្ញុំសូមជម្រាបជូនលោកអភិបាល នៃគណៈអភិបាលមេត្តាជ្រាបថា÷ឈ្មោះ នួនប៊ុនថុល បានទទួលកាត់ប្លង់ដីឱ្យខ្ញុំទៅឲ្យភាគីអ្នកទិញម្ខាងទៀត។ តែពុំបានសម្រេចហើយធ្វើឱ្យបាត់ប្លង់ដីរបស់ខ្ញុំទៀត គាត់មិនព្រមដោះស្រាយ ធ្វើប្លង់ដែលបានបាត់នោះឱ្យខ្ញុំវិញបែរជាគេចខ្លួន មិនជួបទេទូរសព្ទក៏មិនលើក ។

ដូចនេះខ្ញុំសុំដឹងពីបទឆបោកលើទំនុកចិត្តខ្ញុំទាំងស្រុង។

ជុំវិញនឹងករណីខាងលើ+លោក ឈឹម តុងឈិន (ម្ចាស់ដី) សូមអំពាវនាវនិងសំណូមពរដល់លោក សំសារ៉េត អភិបាលស្រុកសាលាក្រៅ ជាពិសេសលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ែលិន។ មេត្តាជួយរកយុត្តិធម៌ និងរកដំណោះស្រាយជូនលោកផង ព្រោះមកដល់ពេលនេះលោកមិនទាន់បានប្រគល់នូវកម្មសិទ្ធជូនទៅអ្នកទិញនៅឡើយទេ។