លិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ព្រមទាំងក្រុមគ្រួសារ ចំពោះការទទួលមរណភាពរបស់ម្តាយបង្កើត

3

លិខិតរំលែកមរណទុក្ខ

ជូនចំពោះ

 

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ព្រមទាំងក្រុមគ្រួសារ

 

ឯកឧត្តម ជាទីគោរព

 

តាំងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មានសេចក្តីក្រៀមកំ ក្តុកក្តួល និងសោកស្ដាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ពេលទទួលដំណឹងថា ធម្មចារិនី សីលវតី ហង្ស ឡុង បានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ធម្មធារីនី សីលបតី ហង្ស ឡុង គឺជាការបាត់បង់អ្នកម្តាយប្រកបដោយសង្គហធម៌ ដ៏ឧត្ដុង្គឧត្តមចំពោះស្វាមី និងម្តាយប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រា បុត្រី ហើយគឺជាការបាត់បង់ជីដូន ប្រកបដោយក្តីសន្តោសប្រោសប្រណីចំពោះចៅប្រុស ចៅស្រីជាទីស្រឡាញ់ ព្រមទាំងចំពោះមិត្តភក្តិសហសេវិកដែល ធម្មចារិនី សីលវតី ហង្ស ឡុង តែងតែមានសមានចិត្តជាមួយ។

ក្នុងឱកាសប្រកបដោយទុក្ខដ៏ក្រៀមក្រំបំផុតនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យ រកទីបំផុតគ្មានជាមួយ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃគ្រួសារសព។

សូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធ ធម្មចារិនី សីលវតី ហង្ស ឡុង បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។