លោកនាយ ប៉ុស្តិ៍ត្រពាំងក្រញូងនៃ ស្រុកត្រាំកក់ ប្រើកណ្តាប់ដៃ នឹងដកកាំភ្លើ ង វា យ ក្បាលប្រពន្ធ បណ្តាលឲ្យប៉ោងក្បាល

304

ខេត្តតាកែវ៖ លោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង នៃអធិដ្ឋាននគរបាលស្រុកត្រាំកក់  បានរងនូវការចោទប្រកាន់ពីសំណាក់  ស្ត្រីជាប្រពន្ធថាបាន ប្រើហិង្សាវាយទៅលើប្រពន្ធ ថែមទាំង ដកកាំភ្លើង បណ្តាលឲ្យប៉ោងក្បាលប៉ោងភ្នែក  កាលពីសប្ដាហ៍មុននិងបង្កឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ មានករណីហិង្សាបង្កដោយលោក ឌុក ហឿន តួនាទីជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រញូង មានទំលាស់ពាក្យ សម្តី ជាមួយស្ត្រីជាប្រពន្ធ ធ្វើឲ្យលោកនាយប៉ុស្ត៏ ក្តៅចិត្តទ្រាំមិនបាន ក៏  ប្រើហិង្សាវាយទាត់ធាក់លើប្រពន្ធ ថែមទាំងដកកាំភ្លើងខ្លីពីចង្កេះ វាយក្បាលប្រពន្ធរបស់ខ្លួនបណ្តាលឲ្យប៉ោងក្បាលប៉ោងភ្នែក យ៉ាងធ្ងន់ធ្ងរ។ចំណេកសមត្ថកិច្ចហាក់មិនទាន់មានចំណាត់ការចំពោះលោក នាយប៉ុស្ត៏ រូបនោះទេ ។

ប្រភពដដែលបន្តថា  សកម្មភាពនិងទង្វើររបស់  លោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង ហាក់ដូច ជាមិនសូវខ្លាចរអា និងព្រោះអី លោក មាន បងប្រុស ឈ្មោះ ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់   អង្ចឹងហើយ រឿង លោកមេប៉ុស្តិ៍ប្រើហិង្សា ទៅលើស្ត្រី ជាប្រពន្ធ នេះហាក់ដូចជាមាន ស្ងាត់ស្ងៀម  ។

ពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើនេះ គេហទំព័រ យើងបានព្យាយាម សុំការបំភ្លឺ ពី  លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ   តាមរយះទេឡេក្រាម លោកស្នងការចូលមើលហើយតែមិនទាន់ឃើញ ឆ្លើយ តប យ៉ាងណាក៏ដោយគេហទំព័រយើងរងចាំការបកស្រាយបំភ្លឺជានិច្ច ។