រ បួ ស ម្នាក់ក្នុង ជម្លោះ រវាង ចិន និងចិន បា ញ់ ជាច្រើនគ្រា ប់នៅក្រុងព្រះសីហនុ

2

ខេត្ត​ព្រះ​សីហ​នុ ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅថ្ងៃទី១៦ខែមិថុនានេះបានឲ្យដឹងថាមានជនជាតិចិនម្នាក់បានរងរបួសដោយសារគ្រាប់កាំភ្លើង។

ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា១រំលងអធ្រាត្រស្ថិតនៅផ្លូវអន្ទង់អាំងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ជុំវិញ​ករណី​ផ្ទុះអាវុធ​កក្រើក​ក្រុងព្រះសីហនុ​ទាំង​កណ្ដាលអធ្រាត្រ​នេះ បើ​តាមការឲ្យដឹងពីប្រជាពលរដ្ឋស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពួក​គាត់​កំពុង​តែ​សម្រាន្ដលង់លក់​នៅ​ក្នុង​ដំណេកក្បែរ​កន្លែង​កើតហេតុ​នេះ ស្រាប់តែ​ឮ​សំឡេងបាញ់​ដោយ​កាំភ្លើង​​ជា​ច្រើន​គ្រាប់ ធ្វើ​ឲ្យ​ពួក​គាត់​ភ្ញាក់​ពី​ដំណេក និង​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​ក៏​ពុំ​ហ៊ាន​ចេញ​​មក​មើល​ជា​ចំហ​នោះ​ទេ ។

ប្រជាពលរដ្ឋបានបន្តថា រហូត​បាន​មួយសន្ទុះ ទើប​នាំ​គ្នា​លួច​មើល​តាម​ចន្លោះ​ប្រហោង​ឃើញ​រថយន្ត​ចំនួន​៣​គ្រឿង បាន​បើក​ចេញពី​កន្លែង​កើតហេតុ យ៉ាង​លឿន ស្នូរ​រថយន្ត​យ៉ាង​កក្រើក​ដោយ​បន្សល់​ទុក​ស្នាម​ឈាម និង​សំបក​គ្រាប់​ជាច្រើនផងដែរ ។

ស្រាប់តែមួយសន្ទុះក្រោយមកក៏​ឃើញ​សមត្ថកិច្ច​ប៉ូ​លីិស​មក​ដល់​កន្លែង​កើតហេតុ ពិនិត្យមើលនិងប្រមូលសំបកគ្រាប់ទុក។

យោងតាមប្រភពព័ត៌មានបាន​បង្ហើប​ថា ជុំវិញ​ករណី​នេះ ត្រូវ​បាន​សមត្ថកិច្ច​កំណត់​អត្ត​សញ្ញាណ និង​មុខសញ្ញា​បាន​ហើយ ព្រោះ​ហេតុការណ៍​នេះ កើតឡើង​ដោយសារ​តែ​មាន​ជម្លោះ​រឿង​លុយកាក់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​ និង​អាជ្ញាធរ បាន​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​​ម៉ាក​Audi ដែល​គេ​សង្ស័យ​ថា ​ជា​រថយន្ត​របស់​ក្រុម​ខ្មាន់កាំភ្លើង បាន​យក​ទៅ​​ប្លុង​​ចោល​នៅ​ស្រុក​​ព្រៃ​នប់ ដែល​មាន​ចម្ងាយ​ប្រមាណ​៤៣​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ ។

គេសង្ឃឹមថាមិនយូរទេសមត្ថកិច្ចនិងយកជនបង្កមកបង្ហាញមុខច្បាស់ជាមិនខាន៕