ស្នូរ ផ្ទុះ អា វុ ធ ចំនួន៤គ្រាប់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងយប់កណ្ដាលអធ្រាត…

27

ភ្នំពេញ ​៖​ ស្នូរផ្ទុះអាវុធចំនួន៤គ្រាប់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ចំណែកជនបង្កហេតុបានបេីករថយន្តគេចខ្លួនបាត់​ស្រមោលទៅ។

ហេតុការណ៍​ផ្ទុះអាវុធខាងលេីនេះបា​នបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់​ ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២២​ នៅចំណុចមុខវត្តតិក្ខបញ្ញោ​ ភូមិតិក្ខបញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFord ពណ៌ខ្មៅ​មិនចាំស្លាកលេខមិនដឹងបេីកមកពីណាទៅណានោះទេ បានមកឈប់នៅកន្លែងកេីតហេតុហើយអ្នកបើកបរបានដកកាំភ្លេីងខ្លីបាញ់មេឃចំនួន៤គ្រាប់ រួចក៏បេីករថយន្តគេចខ្លួនបាត់ទៅ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងនិងយកសំបកគ្រាប់យកទៅរក្សាទុករង់ចាំស្រាវជ្រាវតាមចាប់ជនបង្កហេតុយកមកដាក់ទោសតាមច្បាប់៕