លួចម៉ូតូបានរត់គេចខ្លួនបាត់១ថ្ងៃត្រូវសមត្ថកិច្ចចា ប់ វា យ ខ្នោះ

7

ភ្នំពេញ ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២​ខែមិថុនា​ ឆ្នាំ​២០២២​ នៅចំណុចឃុំអន្លង់រមៀត​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ក្រោយពីធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងនៅ​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនសង្ស័យឈ្មោះ ផាន់​ វណ្ណា​ ភេទប្រុសអាយុ៤១ឆ្នាំ​ស្រុកកំណេីតនៅខេត្តកំពត​។

ជនរងគ្រោះឈ្មោះ អេង​ ចាន់ថេង​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ មុខរបរជាងកាត់ដេរ​ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

 

ម៉ូតូដែលជនសង្ស័យលួចយកទៅម៉ាកហុងដា​ឌ្រីម​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ1BQ.3002 ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ នៅមុនពេលកេីតហេតុកាលពីវេលាម៉ោង១៦និង៣០នាទី​ ថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២២​ ជនរងគ្រោះបានទុកម៉ូតូក្បែរបន្ទប់ជួលបន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់មកធ្វេីសកម្មភាពលួចឆ្កឹះសោម៉ូតូលួចទៅបាត់។

​ ប្រភពដដែលបានបន្តថា​ លុះមកដល់ថ្ងៃទី២​ ខែឆ្នាំដដែល​ ប្អូនជនរងគ្រោះបានប្រទះឃេីញម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យលួចទៅ​ ពេលនោះក៏ដេញតាមរហូតដល់ឃុំអន្លង់រមៀត​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ជនសង្ស័យបម្រុងលេីកម៉ូតូដាក់រថយន្តឈ្នួលទេីបប្អូនជនរងគ្រោះឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍អន្លង់រមៀតតែម្តង។

ក្រោយសាកសួររួច​ សមត្ថកិច្ចបានប្រគល់ជូនកម្លាំងសមត្ថកិច្ចចោមចៅទី៣​ នៃខណ្ឌពោធិ៍សែនជ័យជាម្ចាស់ករណីយកទៅចាត់ការតាមច្បាប់៕