លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់ សម្តេចតេជោរាយការណ៍ពីសកម្មភាព លោក សៀក មុន្នី អភិបាលស្រុកអូររាំង ប្រើកូនចៅ ក្លែងឯកសារ ស្នាមមេដៃ យកដីប្រជាពលរដ្ឋលក់អោយឧកញ៉ា ស្រី ចន្ធូ ធ្វើប័ណ្ណកម្មសិទ្ធិ

47

ភ្នំពេញ៖លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើលិខិតមួយច្បាប់ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីសកម្មភាព លោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី ប្រើមន្ត្រីជាកូនចៅ ក្លែងឯកសារ ស្នាមមេដៃ យកដីប្រជាពលរដ្ឋមួយចំនួនលក់អោយឧកញ៉ា ស្រី ចន្ធូ ធ្វើប័ណ្ណកម្មសិទ្ធិ គំរាមកំហែងទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃទាប ដើម្បីទៅលក់បន្ត និង ដើម្បីធ្វើការអភិវឌ្ឈន៍ ។

នេះបើយោងតាមលិខិតរបស់ លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ និង បានវាយត្រាចូលក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ហើយអង្គភាពយើង ទើបទទួលបាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នេះ ។

ក្នុងកម្មវត្ថុសំខាន់ដែលលោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន គោរពរាយការណ៍ជូន សម្តេចក្រឡាហោម ស ខេង នោះ គឺ «សុំ សម្ដេចក្រឡាហោម ធ្វើការពិនិត្យលើលោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរីនិងមន្ត្រីស្រុកអូររាំងមួយចំនួនទៀត ដែលតែងតែប្រើអំណាច គំរាមកំហែង ប្រជាពលរដ្ឋជនជាតិដើមភាគតិចនិងឃុបឃិតជាប្រព័ន្ធធ្វើឯកសារយកដីរដ្ឋនិងដីប្រជាពលរដ្ឋជនជាតិដើមភាគតិច ធ្វើជាកម្មសិទ្ធិនិងលក់ឲ្យឈ្មួញមិនការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋតូចតាច ការពារតែអ្នកមានលុយមានអំណាច» ។

កាន់តែលម្អិតសូមអានលិខិតនេះបន្ថែមទៀតដែលមានចំនួន២ទំព័រ ដែលបានរៀបរាប់សង្ខេបអំពីសកម្មភាពមិនប្រក្រតីជាច្រើនរបស់លោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី ៖