ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ អញ្ជើញចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលអង្គការកុមារមេគង្គឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

28

នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២

ពិធីសម្ពោធមជ្ឈមណ្ឌលអង្គការកុមារមេគង្គឃុំបន្ទាយឆ្មារ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ និងវត្តមានអញ្ជើញចូលរួមពីលោក លោកស្រី ម្ចាស់ជំនួយមជ្ឈមណ្ឌលអង្គការកុមារមេគង្គ នៅមណ្ឌលបន្ទាយឆ្មារ

នៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍ ឯកឧត្តម ឯកឧត្ដម ម៉ាតាំងឆាល ម៉ាំងឌីយោ នាយកអង្គការ Enfant du Mekong ទីប្រឹក្សាអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការសាងសង់សមិទ្ធផល និងស្នាដៃប្រកបដោយនវានុវត្តន៍ថ្មីនេះមានអគារ១២ខ្នងដែលជារចនាបទបែបខ្មែរព្រមទាំងមានកន្លែងកីឡា និងពិសោធន៍កសិកម្មនិង ចំណាយថវិកាជាង១លាន២សែនដុល្លាដេីម្បីរួមចំណែកជាមួយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និង គោលនយោបាយកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍធនធានមនុស្សជាអាទិភាពនៅកម្ពុជា។